ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញម៉ូតូ១គ្រឿងផ្តួលចោលតាមភ្លឺស្រែសង្ស័យម៉ូតូឃាតកបាញ់សម្លាប់ម្ចាស់សិប្បកម្មទឹកសុទ្ធ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវ រកឃើញ ម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហាហ្វ្រេស ពណ៌ស្លែក្រហម ត្រូវគេផ្តួលចោល នៅក្បែភ្លឺស្រែ ខាងត្បូង ផ្ទះជនរងគ្រោះម្ចាស់សិប្បកម្មទឹកសុទ្ធយីហោ ជីងថាយ ដែលឃាតក បាញ់សម្លាប់ស្លាប់ក្រោមរថយន្តចម្ងាយប្រមាណ ១គីឡូម៉ែត្រកាលពីយប់ថ្ងៃ១៦ខែ ឧសភា ឆ្នាំ ២០១៨ ហើយ សមត្ថកិច្ច បានដាក់ការសន្និដ្ឋាន ជំហានដំបូងបូង ជាម៉ូតូរបស់ខ្មាន់កាំភ្លើងតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយរកឃើញម៉ូតូនេះ សមត្ថកិច្ច បានត្រួតពិនិត្យ ខាងក្រោមកែបម៉ូតូ ឃើញមានស្បោង ដាក់បាយមួយកញ្ចប់។ ដោយឡែកម៉ូតូ មានសាំង ពេញនៅឡើយ ហើយចំងាយ ១០ម៉ែត្រ ពីម៉ូតូ គេក៍បានប្រទះឃើញ ការ៉ុងពណ៌សមួយ ដែលនៅក្នុងនោះ មានគ្រាប់កាំភ្លើង AK47 ចំនួន ៤គ្រាប់ ដែលមិនទាំងទាន់បាញ់ផង ។ការ៉ុងនេះសមត្ថកិច្ច ដាក់ការសន្និដ្ឋានថា សម្រាប់ ច្រកកាំភ្លើង ធ្វើសកម្មភាព បាញ់ប្រហារ ជនរងគ្រោះ ដែលជាករណី គ្រោងទុក ។ ដោយឡែកម៉ូតូ ដែលផ្តួលចោល ដោយសាខ្មាន់កាំភ្លើង មានការភយ័តក់ស្លុត ជិះម៉ូតូគេចខ្លួន នៅតាមភ្លឺស្រែ បណ្តាលឲ្យដួល និងជួបផ្លូវទាល់ផងនោះ ក៍រត់គេចខ្លួន តែម្តងទៅ ពេលដែលដឹងថាសមត្ថកិច្ចទៅដល់កន្លែងកើតហេតត្រៀមប្រមាញ។

សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា អំពើបាញ់ប្រហានេះ ជារឿងគំនុំ ច្រើនជាងអំពើប្លន់ ខណះខ្សែក ចិញ្ជៀន ដែលនៅជាប់ខ្លួន ជនរងគ្រោះ មិនមានការបាត់បង់ឡើយ ហើយខ្មាន់កាំភ្លើង មកពីឆ្ងាយ ព្រោះមានបាយ និងសាំងម៉ូតូពេញ និងបានត្រៀម ជាស្រេច ក្នុងបំណង ធ្វើសកម្មភាព រួចគេចខ្លួន តាមមធ្យោបាយម៉ូតូ តែម្តង។ ទោះជាបែបណា ឃាតក ដែលធ្វើសកម្មភាព ដោយមានបិទមុខបែបនេះ បាននយ័ថា ជាមនុស្សស្គាល់គ្នា ផងដែរ ។ ប្រភពពីនគរបាល ស្រុកទឹកផុស បានធ្វើការស្រង់សម្តីសាក្សី មកបញ្ជាក់ថា ក្រោយពីខ្មាន់កាំភ្លើង ធ្វើសកម្មភាព បាញ់ប្រហាររួច បានឡើងជិះម៉ូតូគេចខ្លួន តាមផ្លូវជាតិ ទៅទិសខាត្បូងបាត់។

បើតាមការស្រាវជ្រាវ របស់សមត្ថកិច្ច បានឲ្យដឹងថា ពេលគេចខ្លួន ពីកន្លែកើតហេតុ ខ្មាន់កាំភ្លើងបានគេចខ្លួន តាមផ្លូវជាតិ ខណះដែលជនដៃដល់ ជិះម៉ូតូតាមភ្លឺស្រែ ទៅទិសខាងត្បូង ដល់ផ្លូវទាល់ ក៍ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន បាត់ទាំងយប់ តែម្តង។

ទោះជាយ៉ាងណា សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវករណីដើម្បីស្វែងរក មុខជនដៃដល់នៅ ឡើយ ៕ សហការី


ចែករំលែក៖