ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ី បង្ហាញបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីឡើងទៅកាន់ប្រធានាធិបតីពូទីន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នាយក រដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានបញ្ជូន បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី ឡើងទៅកាន់ប្រធានាធិបតីពូទីន ដើម្បីចុះ ហត្ថលេខាអនុម័ត។

នៅក្នុងបញ្ជីឈ្មោះ នាយករដ្ឋមន្ត្រី ម៉េត វើឌេវ បានជ្រើសរើសរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកAnton Siluanov កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទី១ ចំណែក រដ្ឋមន្ត្រី ការបរទេស លោកSergei Lavrov នៅតែ បន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ដដែល។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីក៏បានបន្តជ្រើស រើសលោកSergei Shoigu កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ។លោកMaxim Ore shkin កាន់តំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច ។ លោក Pavel Kolobkov និង Alexander Novak បន្តកាន់តំណែងជារដ្ឋមន្ត្រី ក្រសួង កីឡា និង ថាមពល។

រដ្ឋាភិបាលរុស្ស៊ី សង្ឃឹមថាការបង្កើត រដ្ឋាភិបាលថ្មីនឹងធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ី ដំណើរការប្រកបដោប្រសិទ្ធភាព បន្តដឹកនាំរុស្ស៊ីឆ្ពោះទៅរកភាពរុងរឿង បើទោះបី រុស្ស៊ីទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងអឺរ៉ុបក្តី។

កន្លងមក នៅពេលដែលស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការក្នុងអាណត្តិទី៤ លោក វ៉្លាឌីមៀរ ពូទីន បានលើកឡើងថា ប្រទេសរបស់លោក បើកទ្វារចំហទទួលស្វាគមន៍ជានិច្ចចំពោះការបើកកិច្ចសន្ទនា ក៏ដូចជាចរចាជាមួយបណ្តាប្រទេសឯ ទៀតៗ ដើម្បីសំដៅថែរក្សាការពារសន្តិ ភាព និងស្ថិរភាពពិភពលោក។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តថែរក្សាផល ប្រយោជន៍ជាតិរុស្ស៊ីជាធំ និងធ្វើការគ្រប់ គ្រងប្រទេសរយៈពេល៦ឆ្នាំ ទៅមុខទៀតប្រកបដោយភាពទទួលខុសត្រូវធំធេងបំផុត និងបានថ្លែងសារប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកចូលរួមរាប់ពាន់ នាក់ ដែលបានបង្ហាញវត្តមានដោយផ្ទាល់នៅទីនោះ ព្រមទាំងជនរួមជាតិរុស្ស៊ីទាំង ជិត ១៤៤លាននាក់ ដែលទស្សនាតាម កញ្ចក់ទូរទស្សន៍។

លោក ពូទីន បានឡើងកាន់អំណាច អស់រយៈពេល ១៨ឆ្នាំមកហើយ ទាំងក្នុង នាមជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រុស្ស៊ី ដោយក្នុងមួយអាណត្តិមានរយៈ ពេល៦ឆ្នាំ។ លោក វ៉្លាឌីមៀរ ពូទីន ទទួល បានសំឡេងគាំទ្រ ៧៦ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធីបតីកាលពីខែមីនា ហើយដែលនេះគឺជាជ័យជម្នះដ៏ធំបំផុត របស់លោក។

គួរជម្រាបផងដែរថា ការធ្វើអត្ថាធិប្បាយ របស់លោក ពូទីន ត្រូវបានធ្វើឡើងក្នុង ឱកាស ដែលលោកបានចូលរួមក្នុងក្បួន ព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ រួម មានទាំងការដើរក្បួនយ៉ាងអង់អាចរបស់ កងទ័ព ព្រមទាំងការដង្ហែគ្រឿងសព្វាវុធ ទំនើបៗ និងការហោះសម្តែងលើផ្ទៃអាកាសយ៉ាងអស្ចារ្យនៃក្រុមយន្តហោះ និងឧទ្ធ ម្ភាគចក្រ ដើម្បីរំលឹកខួប ៧៣ឆ្នាំ នៃទិវា ជ័យជម្នះលើពួក Nazi អាល្លឺម៉ង់ កាលពី សម័យសង្រ្គាមលោកលើកទីពីរ៕ ម៉ែវ សាធី


ចែករំលែក៖