ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្មលួចម៉ូតូបញ្ជូនទៅសាលាដំបូងខេត្ត ។
ការឃាត់ខ្លួនជនសង្ស័យពីបទចោរកម្មនេះ សមត្ថកិច្ចបានធ្វើឡើងនៅក្រោយបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ាង ប៉ង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ(ខ្មែរឡាវ) មានទីលំនៅភូមិភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ នៅចំណុចភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ។
នៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដោយកម្លាំងអធិការបានស្រុកវ៉ើនសៃចុះទៅសហការជាមួយអធិការនគបាល ក្រុងបានលុងដើម្បីស្រាវជ្រាវរុករកមុខសញ្ញាលុះដល់វេលាម៉ោង១៩និង១០នាទី ថ្ងៃខែឆ្នាំដដែល បានឈានទៅដល់ឃាត់ខ្លួនបាននៅចំណុចភូមិរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ នី នឿន (ហៅវ៉ាន់ណិត) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីចោកម្មនេះ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូនោះវេលាម៉ោង១៦និង៣០នាទី ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី ហើយម៉ូតូមួយគ្រឿងនោះ ម៉ាក់វេវស្លាម ពណ៌ស អត់មានស្លាកលេខមានលេខតួ ៤២០៤៨១ លេខម៉ាស៊ីន៧៤២០៥២៥ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបួងខេត្តចាត់ការតាមច្បាប់ ៕ ជីវ័ន្ត