ខេត្តកំពង់ធំ៖ កាលពីថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩ ភូមិតារាម ឃុំំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកអ្នកថ្មើរជើងដើរលើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នា(ពីកើតទៅលិច) បណ្ដាលឲ្យ បុរសម្នាក់ របួសស្រាល និងម្នាក់ទៀតរង របួសធ្ងន់ ។
អ្នកបើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1D.4543 ឈ្មោះ ហៃ សុគន្ធា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ ពាក់មួកសុវត្ថិភាព។
អ្នកថ្មើរជើងជាជនជាតិវៀតណាម ឈ្មោះ និងអាស្រ័យដ្ឋានមិនស្គាល់ របួសស្រាល នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ចងក្រងសំណុំរឿងតាមនីតិវិធី។
មូលហេតុជាបឋមបង្កដោយអ្នកថ្មើរជើងដើរលើទ្រូងផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន ៕ ប៊ុនរិទ្ធី