ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងប្រើប្រាស់កម្លាំងយោធាប្រសិនបើពិភាក្សាជាមួយកូរ៉េខាងជើងបរាជ័យ

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែឧសភាតំណាងរាស្ត្រ អាមេរិកមួយរូបបានប្រកាសឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ មានបំណងបញ្ចប់កម្មវិធីបរមាណូកូរ៉េខាង ជើងនៅក្នុងអាណត្តិរបស់លោកដោយប្រើ គ្រប់វិធីសាស្ត្រហើយបើកិច្ចពិភាក្សាបរាជ័យ នោះអាមេរិកនឹងប្រើប្រាស់កម្លាំងយោធា។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ ព័ត៌មាន Fox News តំណាងរាស្ត្រអាមេរិក ឈ្មោះ Lindsey Graha បានបញ្ជាក់យ៉ាង ច្បាស់ថា «ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាននិយាយជាមួយខ្ញុំកាលពី៣ថ្ងៃមុន ថាគាត់នឹងបញ្ចប់កម្មវិធីបរមាណូកូរ៉េខាង ជើងនៅក្នុងអាណត្តិរបស់លោកដោយប្រើ គ្រប់វិធីសាស្ត្រ»។

ក្រៅពីនេះលោក Lindsey Graha ក៏ បានព្រមានផងដែរថាបើកូរ៉េខាងជើងមិន ចូលរួមកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតីត្រាំនោះទេគឺមានន័យថា ការ ខិតខំតាមរយៈកិច្ចការបរទេសបានបរាជ័យ នៅពេលនោះមានតែវិធីសាស្ត្រចុងក្រោយ គឺយោធាដើម្បីបញ្ចប់ការគំរាមកំហែងដោយ បរមាណូរបស់កូរ៉េខាងជើង។

ប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹក នាំគីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នានៅក្នុង ប្រទេសសិង្ហបុរីនាថ្ងៃទី១២ ខែមិថុនា ដើម្បី ពិភាក្សាពីកម្មវិធីបរមាណូកូរ៉េខាងជើង។ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងមកកូរ៉េខាង ជើងបានព្រមានលុបចោលជំនួបពិភាក្សា ខាងលើដោយលើកពីមូលហេតុថាអាមេរិក កំពុងតែដាក់គំនាបជាឯកតោភាគីទៅលើកូរ៉េខាងជើងឲ្យបោះបង់បរមាណូ។

មួយវិញទៀតមន្ត្រីជាន់ខ្ពស់អាមេរិកបាន លើកឡើងថានឹងអនុវត្តរូបមន្តដែលអាមេរិក បានធ្វើនៅក្នុងប្រទេសលីប៊ីមកអនុវត្ត ជាមួយកូរ៉េខាងជើងបានធ្វើឲ្យមេដឹកនាំគីម ជុងអ៊ុន កាន់តែខឹងសម្បាយ៉ាងខ្លាំងគូបផ្សំ ការធ្វើសមយុទ្ធរួមទៀតទើបមានការគំរាម លុបចោលជំនួបជាមួយលោកត្រាំ។

ក្រោយពីលោកគីម ជុងអ៊ុន គំរាមលុប ជំនួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអីុន និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបើកកិច្ចសន្ទនា តាមទូរស័ព្ទនៅថ្ងៃទី២០ ខែឧសភា ដើម្បី ពិភាក្សាលើការធានាមួយថាកិច្ចប្រជុំកូរ៉េ ខាងជើង និងសហរដ្ឋអាមេរិកនឹងត្រូវធ្វើ ឡើងតាមការគ្រោងទុក បន្ទាប់ពីទីក្រុងព្យុង យ៉ាងព្រមានលុបចោលជំនួបកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃអាទិត្យទី ២០ ខែឧសភា ឆ្នាំ២០១៨។

លោក មូន និងលោកត្រាំ បានជជែក គ្នាតាមទូរស័ព្ទរយៈពេល២០នាទីនិងបាន ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកជុំវិញ ប្រតិកម្មថ្មីៗពីសំណាក់កូរ៉េខាងជើង។ នេះ បើតាមក្រុមមន្ត្រីការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងដោយមិនបានបញ្ជាក់អ្វីលម្អិត នោះទេ។ ក្រុមមន្ត្រីដដែលបានគូសបញ្ជាក់ ដូច្នេះថា «មេដឹកនាំទាំងពីរនឹងធ្វើការងារ ជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីឱ្យជំនួបកំពូល កូរ៉េខាងជើង-អាមេរិកនៅថ្ងៃទី១២ ខែ មិថុនា ព្រមទាំងជំនួបកំពូលកូរ៉េខាងត្បូង- អាមេរិកប្រព្រឹត្តទៅបានដោយជោគជ័យ»។

គួរបញ្ជាក់ថា លោក មូន ជេអីុន និង លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមក្នុង ជំនួបកំពូលកូរ៉េខាងត្បូង-អាមេរិក នៅថ្ងៃ អង្គារសប្ដាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន មុននឹងលោក គីម ជុងអ៊ុន ត្រូវជួបជាមួយ លោកត្រាំនៅថ្ងៃទី១២ ខែមិថុនាខាងមុខ នេះ នៅឯប្រទេសសិង្ហបុរី។ ប៉ុន្តែកាលពី សប្ដាហ៍មុនកូរ៉េខាងជើងបានព្រមានលុប ចោលជំនួបនេះដោយសារតែការធ្វើសម យុទ្ធយោធារវាងកូរ៉េខាងត្បូងនឹងសហរដ្ឋ អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖