ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប្រទេសអុីរ៉ង់ បានប្រកាសមិនខ្លាចចំពោះការគំរាមកំហែងរបស់អាមេរិក

ចែករំលែក៖

ប្រធានាធិបតីអីុរ៉ង់ លោក Hassan Rou hani ពេលថ្មីៗនេះបានប្រកាសថា មិនដែលខ្លាចរាល់ការគំរាមកំហែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pom peo ថា ទីក្រុងវ៉ាស៊ីនតោន នឹងដាក់គំនាប ទៅលើប្រទេសអីុរ៉ង់ តាមរយៈការដាក់ ទណ្ឌកម្មទ្រង់ទ្រាយធំបំផុតអ្វីនោះទេ។

សារព័ត៌មាន Independent បានដកស្រង់សម្តីប្រធានាធិបតីអីុរ៉ង់ បញ្ជាក់ថា «ប្រទេសមានឯករាជ្យហើយយើងនឹងបន្តនៅផ្លូវរបស់យើង ដែលកំពុងតែដើរដោយមានការគាំទ្រពីពលរដ្ឋ ។ អស់លោក (អាមេរិក)ជាអ្នកណា ហើយមានសិទ្ធិអ្វីនៅក្នុងការសម្រេចជំនួសអីុរ៉ង់ »។

ប្រធានាធិបតីអីុរ៉ង់ លោករូហានី បាន បញ្ជាក់ទៀតថា «ពិភពលោកបច្ចុប្បន្នមិនអាចទទួលយកនូវការសម្រេចរបស់អាមេ រិក ជំនួសមេដឹកនាំប្រទេសដទៃនោះ ឡើយ។ ពលរដ្ឋអីុរ៉ង់ មានសិទ្ធិសម្រេច ដោយខ្លួនឯង ហើយការគំរាមរបស់អាមេ រិកមិនមែនជាលើកទីមួយនោះទេ គឺពល រដ្ឋអីុរ៉ង់បានស្តាប់ឮជាច្រើនលើកមកហើយក៏គ្មានអ្នកណាយកចិត្តទុកដាក់ទៀតនោះដែរ»។ អុីរ៉ង់ត្រូវអាមេរិកដាក់ទណ្ឌកម្មជិត៤០ឆ្នាំកន្លងមក ហើយការដាក់ទណ្ឌកម្ម របស់អាមេរិក គឺកាន់តែខ្លាំងជាងមុនក្នុង រយៈពេល២០ឆ្នាំចុងក្រោយនេះ។

ការលើកឡើងខាងលើរបស់ប្រធានា ធិបតិអីុរ៉ង់ គឺក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានគំរាមថាអីុរ៉ង់នឹងទទួលរងនូវការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ប្រសិនបើអីុរ៉ង់មិនគោរពទៅតាម លក្ខខណ្ឌដែលអាមេរិកដាក់ចេញនោះ ទេ។

សូមរំលឹកឡើងវិញថា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ដែលបានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំ២០១៥ ជាមួយ ប្រទេសសមហា អំណាច៥ផ្សេងទៀត គឺរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ។

ពាក់ព័ន្ធនឹងការគំរាមដាក់ទណ្ឌកម្មខាងលើផងដែរ មន្ត្រីជាន់ខ្ពស់នៅក្នុងជួរកងទ័ពបដិវត្សន៍អីុរ៉ង់ បានព្រមានតបវិញថា រដ្ឋមន្ត្រីការបរទេសអាមេរិក «នឹងត្រូវវាយ ឲ្យបែកកញ្ចប់មាត់» ចំពោះការគំរាមដាក់ ទណ្ឌកម្មលើអុីរ៉ង់។

ថ្លែងទៅកាន់ពិធីជួបជុំមួយនៅថ្ងៃអង្គារ ទី២២ ខែឧសភានេះ មេបញ្ជាការរងឆ្មាំបដិវត្តន៍អុីរ៉ង់ លោក អុីស្មែល កូវសារី (Ismail Kowsari) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនអុីរ៉ង់ទាំងអស់គួរតែរួបរួមគ្នា ប្រឈមមុខនឹងបញ្ហានេះ ហើយពួកគេនឹងវាយឱ្យបែកកញ្ចប់មាត់របស់រដ្ឋមន្ត្រីការ បរទេសអាមេរិក និងអ្នកដែលគាំទ្ររូប លោក»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក Ismail Kowsari កើតមានឡើងបន្ទាប់ពី លោក Mike Pompeo បានស្នើឱ្យអុីរ៉ង់ ផ្លាស់ប្ដូរគោលនយោបាយដឹកនាំប្រទេស និងនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងដោះ លែងជនជាតិអាមេរិកទាំងអស់, ដកទ័ព ចេញពីស៊ីរីទាំងអស់, ឈប់គាំទ្រពួកឧទ្ទាម ហួទីនៅយេម៉ែន និងគំរាមមកំហែងអុីស្រា អែល។ មិនតែប៉ុណ្ណោះ លោកក៏បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រឆាំងនឹងទីក្រុងអេហេរ៉ង់ ផងដែរ បើនៅតែមិនព្រមប្តូរឥរិយាបទថ ដូចរាល់ថ្ងៃនេះចោល៕ ម៉ែវ សាធី


ចែករំលែក៖