ក្រុងព្រះសីហនុ៖ មានអគ្គិភ័យឆេះអតីតហាង(ដែលនិយមហៅថាបារ បារាំង)ដែលកំពុងរុះរើ នៅជាប់កាស៊ីណូហ្គាន់ដាវស្ថិតនៅភូមិ៤សង្កាត់៤ ខាងក្រោយខ្សាច់មាសក្រុងព្រះសីហនុ វេលាម៉ោង២និង៣០ នាទីរសៀល ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។
ក្រោយកើតហេតុសមត្ថកិច្ចបានអន្តរាគមន៍ជួយពន្លត់ជាស្ថាបពរហើយ មិនមានរាលដាលបន្តទៀតទេ។
បើតាមមន្រី្តនគរបាលសង្កត់បានប្រាប់ថាករណីអគ្គិភ័យឆាបឆេះសង្ស័យមានអ្នកបោះកន្ទុយបារីចោលហើយបណ្តាលឲ្យឆេះ ព្រោះហេតុថា ទីតាំងនេះកំពុងតែរុះរើសល់តែរោងមួយហ្នឹងតែប៉ុណ្ណោះ ។ ការឆេះនេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕ ឆ្លាម សមុទ្រ