បន្ទាប់ពីការប្រកួតនៅក្នុងលីករបស់អឺរ៉ុបត្រូវបានបញ្ចប់ មានក្រុមមួយចំនួនដែលអាចឡើង មកវគ្គចែកពូល Champions League សម្រាប់រដូវកាលថ្មី(២០១៨-២០១៩)។
ក្រុមអេស្ប៉ាញ Real Madrid ជាម្ចាស់ជើងឯក៣សម័យកាលជាប់ៗគ្នាដោយបានយកឈ្នះក្រុម មកពីអង់គ្លេសហង្សក្រហម Liverpool ក្នុងលទ្ធផល៣-១ កាលពីថ្ងៃទី២៦ ខែឧសភា នៅទីក្រុង គាវ ប្រទេសអ៊ុយក្រែន។ ក្រុមយក្សអេស្ប៉ាញ Real Madrid បានឈ្នះពានកំពូលនៅអឺរ៉ុបនេះ ១៣លើករួចមកហើយ ខណៈ Liverpool ឈ្នះពាន៥ដង, Bayern Munich និង Barcelona ឈ្នះ៥ដងដូចគ្នា និងបិសាចក្រហមធ្លាប់ឈ្នះ៣ដងដែរ។
ខាងក្រោមនេះជាក្រុមដែលអាចឡើងទៅវគ្គចែកពូល Champions Leauge ដោយស្វ័យប្រវត្តិ៖
អេស្ប៉ាញ៖ Barcelona, Atletico Madrid, Real Madrid, Valencia
អាល្លឺម៉ង់៖ Bayern Munich, Schalke, Hoffenheim, Borussia Dortmund
អង់គ្លេស៖ Manchester City, Manchester United, Tottenham Hotspur, Liverpool
អ៊ីតាលី៖ Juventus, Napoli, Roma, Inter
បារាំង៖ Paris Saint-Germain, Monaco, Lyon
រុស្ស៊ី៖ Lokomotiv Moscow, CSKA Moscow
ព័រទុយហ្គាល់៖ Porto
អ៊ុយក្រែន៖ Shakhtar Donetsk
បែលហ្សុិក៖ Club Brugge
តួរគី៖ Galatasaray
សាធារណរដ្ឋឆែក៖ Viktoria Plzen ៕ ដេវីត