ក្រុមអ្នកគាំទ្របាល់ទាត់រាប់ម៉ឺននាក់បានមកជួបជុំគ្នាក្នុងទីក្រុងMadridរបស់អេស្ប៉ាញដើម្បីស្វាគមន៏និងប្រារព្ធពិធីដង្ហែពានរង្វាន់Champions Leagueដែលក្លិបReal Madrid ទើបតែឈ្នះ ក្រោយផ្តួលក្រុមហង្សក្រហម Liverpoolរបស់អង់គ្លេសដោយលទ្ធផល 3-1។
ក្រុមយក្សអេស្ប៉ាញReal Madridគឺជាក្រុមទទួលបានជោគជ័យខ្លាំងជាងគេបំផុត ក្នុងការគ្រងជើងឯកដ៏ធំរបស់ទ្វីបអឺរ៉ុបនេះ។ ក្រុមReal Madridបានឈ្នះChampions League ចំនួន៣សម័យជាប់ៗគ្នាក្រោមការដឹកនាំរបស់លោកZidaneអតីតខ្សែបម្រើក្រុមជម្រើសជាតិ បារាំង និងក្រុមReal Madridតែម្តង។
លោកMariano Rajoy នាយករដ្ឋមន្ត្រីរបស់ប្រទេសអេស្ប៉ាញក៏បានផ្ញើសារ អបអរសាទរដល់ប្រធានក្លិបReal Madrid លោកFlorentino Perezដែលបានឈ្នះជើងឯកទ្វីអឺរ៉ុបលើកទី១៣ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។
ខាងក្រោមនេះគឺជាក្រុមដែលទទួលបានពានChampions Leagueច្រើនជាងគេបំផុតទាំង១០នៅអឹរ៉ុប៖
European Cup/Champions League record | ||||
ចំនួនប្រកួត | ឈ្នះ | ស៊ុតបាល់បាន | ចំនួនពាន | |
Real Madrid | 421 | 252 | 937 | 13 |
Bayern Munich | 327 | 186 | 651 | 5 |
Barcelona | 290 | 168 | 576 | 5 |
Manchester United | 259 | 142 | 471 | 3 |
Juventus | 257 | 128 | 402 | 2 |
AC Milan | 241 | 119 | 399 | 7 |
Benfica | 227 | 100 | 365 | 2 |
Porto | 223 | 98 | 320 | 2 |
Liverpool | 178 | 95 | 329 | 5 |
Ajax | 177 | 81 | 270 | 4 |