ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់អ្វីទៅដែលហៅថាពូលមរណៈនៅWorld cup

ចែករំលែក៖

ក្នុងការប្រកួតកម្មវិធីធំៗពិសេសពានរង្វាន់ពិភពលោក(World Cup) ស៊ុទ្ធតែបានជ្រើសរើសក្រុមបាល់ទាត់ដែលលេងល្អបំផុតមកពីបណ្តាលទ្វីបផ្សេងៗនៅលើពិភពលោក ហើយ តែងតែមានពូលមរណៈនៅក្នុងកម្មវិធីនោះដែរ។

គ្រប់ក្រុមទាំងអស់ស៊ុទ្ធតែមិនចង់នៅក្នុងពូលមរណៈនោះទេ។ តើពូលមរណៈគឺជាអ្វី? ពូលមរណៈគឺជាពូលដែលមានក្រុមខ្លាំងច្រើននៅក្នុងពូលនោះ។ តាមរូបមន្តប្រកួតជម្រើសតាមពូល គេយកតែ២ក្រុមប៉ុណ្ណោះក្នុងចំណោម៤ក្រុមដើម្បីទៅលេងវគ្គបន្តទៀត។ ចំណែកពូលមរណៈគេសង្កេតឃើញថា មានក្រុមខ្លាំងរហូតដល់ទៅ៣ ជួនកាលមានទាំង៤ក្រុមផងក៏មានដែលធ្វើឲ្យក្រុមនីមួយៗនៅក្នុងពូលនោះពិបាកដណ្តើមយកលេខរៀងទី១និងទី២ទៅលេងវគ្គបន្ទាប់ណាស់។

ឧទាហរណ៍ការប្រកួតWorld Cupនៅក្នុងឆ្នាំ១៩៨២ នៅក្នុងពូល C មានក្រុមជើងខ្លាំងរហូតដល់ទៅ៣លេងក្នុងពូលតែមួយមាន អាហ្សង់ទីន អ៊ីតាលី និងប្រេស៊ីល។

ចំណែកពូលមរណៈនៅក្នុងកម្មវិធីWorld Cup ឆ្នាំ២០១៨វិញ យើងសង្កេតឃើញថាពូលមរណៈអាចជាពូលDដែលមានក្រុម អាហ្ស៊ង់ទីន ក្រូអាត អ៊ីស្លង់និងនីហ្ស៊េរីយ៉ា។ ក្រុមទាំង៤នេះហាក់មានសមត្ថភាពស្មើគ្នា។ អាហ្ស៊ង់ទីនជាក្រុមរងជើងឯកនៅក្នុងឆ្នាំ២០១៤ ហើយមានខ្សែប្រយុទ្ធខ្លាំងLionel Messiហើយពួកគេគឺជាក្រុមដែលត្រូវបានរំពឹងថានឹងឈ្នះតំណែងលេខ១នៅក្នុងពូល ប៉ុន្តែប្រហែលជាមិនងាយដូចការគិតឡើយ។

ចំណែកក្រុមក្រូអាតវិញទោះបីជាមិនទទួលជោគជ័យច្រើននៅWorld Cupក៏ពួកគេធ្លាប់ឈរលេខ៣ក្នុងឆ្នាំ១៩៩៨ដែរ។ ក្រុមពួកគេមានកីឡាករសំខាន់ដូចជាLuka Modric និង Ivan Rakiticហើយក៏ជាក្រុមដែលមានបច្ចេកទេសលេងល្អបំផុតនៅតំបន់អឺរ៉ុបផងដែរ។

នីហ្ស៊េរីយ៉ាគឺជាក្រុមជើងខ្លំាងនៅក្នុងទ្វីបអាហ្រ្វិកដែលធ្លាប់បានឆ្លងទៅលេងវគ្គ១៦ក្រុមចុងក្រោយ៣ដងមកហើយនៅWorld Cup ខណៈដែលអ៊ីស្លង់ជាក្រុមបង្កព្យុះភ្លៀងនៅអឺរ៉ុបយ៉ាងខ្លាំងពេលប្រកួតយ៉ូរ៉ូហើយឈរកំពូលតារាងនៅពេលប្រកួតយកកៅអីមកលេងWorld Cupនេះផងដែរ ៕ ដេវីត


ចែករំលែក៖