ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ភ្លើងស្នេហ៍ដុតរោលភ្លេចខ្លួនចាប់រំលោភក្មេងស្រីបានសម្រេច ចុងក្រោយជាប់ខ្នោះសមត្ថកិច្ចស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីរំលោភសេពសន្ថវៈនៅផ្ទះសំណាក់តារាស៊ី ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង២៣និង២០នាទី ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លុះម៉ោង០៥និង៣០នាទី ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ទើបទទួលបណ្តឹងពីជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ញ.ស.ន. អាយុ១៦ឆ្នាំ កើតនៅខេត្តរតនគីរី ។ រីឯជនសង្ស័យឈ្មោះ សែម ឆៃ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅរើសស្វាយចន្ទីភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង១៦,០០នាទី ឪពុកជនរងគ្រោះពឹងជនសង្ស័យឲ្យឌុបទៅបើកលុយនៅផ្សារកំពង់ថ្ម ហើយពឹងជនសង្ស័យឲ្យទៅឌុបកូនស្រី(នារីរងគ្រោះ) ពីភូមិត្រពាំងឫស្សី មកដើម្បីឡើងឡានទៅខេត្តរតនៈគីរីទាំងអស់គ្នា លុះពេលឌុបជនរងគ្រោះមកតាមផ្លូវ ជនសង្ស័យបានឌុបជនរងគ្រោះចូលព្រៃបំរុងចាប់រំលោភតែជនរ ងគ្រោះលោតពីលើម៉ូតូ ហើយជនសង្ស័យបានលួងលោមឲ្យឡើងជិះម៉ូតូរហូតដល់ផ្សារកំពង់ថ្ម ហើយឌុបជនរងគ្រោះចូលផ្ទះសំណាក់តារាស៊ី ដោយប្រាប់ថា ឪពុកស្នាក់នៅទីនោះ ពេលចូលដេកក្នុងបន្ទប់(គ្រែ២)ពេលជនរងគ្រោះកំពុងដេកស្រាប់ជនសង្ស័យ យកខ្នើយខ្ទុបមុខជនរងគ្រោះហើយចាប់សម្រាតខោ គំរាមកុំឲ្យស្រែក ហើយជនរងគ្រោះមិនហ៊ានស្រែក ពេលនោះជនសង្ស័យចាប់ រំលោពបានសម្រេចទើបព្រឹកឡើងមកប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានទៅអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុ ជនសង្ស័យស្រឡាញ់ជនរងគ្រោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖