ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ៧ឆ្នាំរត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវគោយន្តបុកស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង គោយន្ដកែច្នៃ (បុកក្មេង)អ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិគរ ឃុំចណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

អ្នកបើកគោយន្ដកែច្នៃ ឈ្មោះ ជៀក កឿ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(រត់គេចខ្លួន) អ្នកថ្មើរជើង ឈ្មោះ គន ស្រីពេជ្រ ភេទស្រី អាយុ០៧ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុបង្កដោយអ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យឪពុកម្ដាយចាត់ធ្វើបុណ្យ ប្រមូលវត្ថុតាងមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកស្ទោង និងបន្ដស្រាវជ្រាវឲ្យម្ចាស់គ្រឿងយន្ដចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖