ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចាញ់នៅChampions League ភ្លាមហង្សក្រហមទិញខ្សែបម្រើប្រេស៊ីលម្នាក់ភ្លាមពី Monaco

ចែករំលែក៖

ក្រុមហង្សក្រហមLiverpoolបានចុះហត្ថលេខាទិញខ្សែបម្រើអន្តរជាតិប្រេស៊ីល Fabinho ពីក្លិបMonacoនៅក្នុងប្រទេសបារាំងដោយតម្លៃខ្លួន៥៨លានដុល្លារអាមេរិក។
កីឡាករវ័យទើបតែ២៤ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមរងជើងឯក Champions League ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅក្រោយកម្មវិធីWorld Cupនៅប្រទេសរុស្ស៊ី។
អ្នកចាត់ការទូទៅក្លិបហង្សក្រហមលោក Jurgen Klopp បានសម្តែងក្តីរំភើបរបស់ខ្លួន ក្រោយទទួលបានកីឡាករថ្មីភ្លាមៗ។ គាត់បានថ្លែងថា “យើងបានទិញកីឡាករដ៏ល្អម្នាក់ ដែលមានសមត្ថភាពលេងក្នុងតំណែងជាច្រើន” ។
Fabinho ចាប់ផ្ដើមអាជីពជាមួយក្លិបប្រេស៊ីល Fluminense មុនផ្ទេរទៅក្រុមព័រទុយហ្គាល់ Rio Ave។ គាត់អាចលេងជាខ្សែការពារស្ដាំក៏បាន និងជាខ្សែបម្រើការពារក៏បាន។ Fabinho ក៏ធ្លាប់លេងក្លិបយុវជន និងឈុតធំ Real Madrid បានសរុប៣១ប្រកួតមុនទៅលេងជាប់លាប់នៅ Monaco ក្នុងឆ្នាំ២០១៥ រហូតដល់២០១៨៕ ដេវីត

ចែករំលែក៖