ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកមិនអាចផ្លាស់ប្តូររបបដឹកនាំរបស់ប្រទេសផ្សេងទៀតតាមតែចិត្តឡើយ

ចែករំលែក៖

អាមេរិកនៅតែមិនបោះបង់ចោលនយោ បាយជ្រៀតជ្រែកប្រទេសដទៃ និងផ្លាស់ប្តូររបបដឹកនាំដែលអាមេរិកចាត់ទុកថា ជា របបប្រឆាំងនឹងអាមេរិក ។ ជាក់ស្តែង បច្ចុប្បន្នមាន៣ប្រទេ គឺវេណេហ្សុ៊យអេឡា អីុរ៉ង់ និងកូរ៉េខាងជើង ។ ៣ប្រទេសនេះ ស្ថិតនៅតំបន់ផ្សេងៗគ្នា គឺអាមេរិកឡាទីន មជ្ឈឹមបូព៌ា និងអាស៊ីភាគខាងកើត។

ដូចអ្វីដែលក្រុមអ្នកវិភាគបានលើកឡើង ពិភពលោកទទួលបានសន្តិភាពឬ ក៏ការប្រឈមមុខតានតឹងដាក់គ្នា គឺស្ថិត នៅលើអាមេរិកតែប៉ុណ្ណោះ ។ កត្តាដែល ជំរុញឲ្យអាមេរិកធ្វើបែបនេះគឺដើម្បីរក្សា មហាអំណាចទីមួយលើពិភពលោកហើយ ដើម្បីរក្សាមហាអំណាចអាមេរិកមានតែ លុបបំបាត់ ឬផ្លាស់ប្តូររដ្ឋាភិបាលប្រទេស ណាដែលមានទស្សនៈនយោបាយដើរ ផ្ទុយពីអាមេរិក មិនស្តាប់តាមការចង្អុល បង្ហាញរបស់អាមេរិកក្នុងនោះមាន អីុរ៉ង់ វេណេហ្សុ៊យអេឡា និងកូរ៉េខាងជើងជា ដើម។

ក្រុមអ្នកឯកទេស បានធ្វើការវាយតម្លៃទៅលើសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការ បរទេស អាមេរិក Mike Pompeo នាពេល កន្លងមកថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែ អនុវត្តផែនការផ្លាស់ប្តូររបបដឹកនាំនៅអីុរ៉ង់ ។

សារព័ត៌មាន AFP បានដកស្រង់សម្តី រដ្ឋមន្ត្រីការបរទេសអាមេរិកលោកMiKe Pompeo ដែលបានប្រកាសកាលពីថ្ងៃទី ២២ខែឧសភាថា «ពលរដ្ឋអីុរ៉ង់ មានសិទ្ធិជ្រើសរើសមេដឹកនាំដែលពួកគេចង់បាន»។ការប្រកាសខាងលើធ្វើឡើងនៅពេល ដែលលោកបានបង្ហាញពីយុទ្ធសាស្ត្រ ដាក់ទណ្ឌកម្មថ្មីនិងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ។

ក្រុមអ្នកឯកទេសបានលើកឡើងថា សកម្មភាពរបស់អាមេរិក គឺជាការបង្ហាញពីគម្រោងយុទ្ធសាស្ត្រពេលរដ្ឋាភិបាលអីុរ៉ង់ដួលរលំ ។ របបដឹកនាំ របស់អីុរ៉ង់បានកើត ឡើង ក្រោយការធ្វើបដិវត្តន៍នៅឆ្នាំ១៩៧៩ ហើយតាំងពីពេលនោះមក អីុរ៉ង់ និងវ៉ាស៊ីនតោនកាន់តែប្រឈមមុខតានតឹងដាក់គ្នា។

រាល់ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺទាល់តែមានសម្ពន្ធមិត្តអឺរ៉ុប និងអង្គការ សហប្រជាជាតិចូលរួមទើបការដាក់ទណ្ឌកម្មទាំងនោះទទួលបានជោគជ័យ។ ប៉ុន្តែ នៅពេលនេះ អឺរ៉ុបនិង អង្គការសហប្រជាជាតិមិនដើរតាមអាមេរិកទៀតឡើយ គឺនៅតែបន្តកិច្ចព្រមព្រៀងជាមួយអីុរ៉ង់ដដែល ។ មិនតែប៉ុណ្ណោះ អង្គការត្រួតពិនិត្យថាម ពលបរមាណូអន្តរជាតិ IAEA ក៏បាន បញ្ជាក់ថា អីុរ៉ង់ មិនបានប្រព្រឹត្តល្មើសកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាល ពីឆ្នាំ២០១៥ ក្រោមរដ្ឋកាលរបស់អតីត ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ានោះ ឡើយ។

ការដាក់ទណ្ឌកម្ម ដើម្បីឲ្យរដ្ឋាភិបាលអុីរ៉ង់ដួលរលំ ពលរដ្ឋនៅក្នុងស្រុកបះបោរប្រឆាំងរដ្ឋាភិបាល ពិបាកក្នុងការសម្រេច ដោយសារតែប្រទេសតំបន់អឺរ៉ុបព្រមទាំងចិននិងរុស្ស៊ី នៅតែបន្តរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ និងបន្តរកសុីជាមួយ អីុរ៉ង់ដដែល បើទោះបីមានហានិភ័យនៃ ការខាតបង់ខ្ពស់ក្តី។

ក្រោយពេលដែលអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងភ្លាម រុស្ស៊ី និងចិន រុញកូនអុករបស់ខ្លួនទៅមុខដើម្បី បន្តរកស៊ីជាមួយអុីរ៉ង់ ដោយផ្ទុយនឹងឆន្ទៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល ខ្ទប់ក្រុងតេអេរ៉ង់ ឲ្យនៅក្នុងភាពឯកោសេដ្ឋ កិច្ច ពេលដែលសហភាពអឺរ៉ុប ខំរក្សាទុកទាំងលំបាកលំបិនទីផ្សារអុីរ៉ង់ ដែលជាទី ផ្សារអំណោយផលសម្រាប់ខ្លួន។

ការដកខ្លួនចេញនៃស.រ.អាចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ហែហមទៅ ដោយការវិលត្រឡប់វិញ នៃទណ្ឌកម្មអាមេ រិកគួរឲ្យខ្លាច បង្កឡើងជាហានិភ័យហិរញ្ញ វត្ថុមិនលេងសើចឡើយ សម្រាប់សហ គ្រាសណា ដែលចង់បោះទុននៅអុីរ៉ង់ ក្រោយពីបានចុះឯកសារប្រវត្តិសាស្ត្រនេះ កាលពីឆ្នាំ ២០១៥។

ខណៈដែល សហគ្រាសពហុជាតិ ប្រទេស ខាងលិច នាំគ្នាដកសន្លឹកបៀខ្លួនចេញពីល្បែងនៅអុីរ៉ង់ រុស្ស៊ីជាសម្ពន្ធមិត្ត ក្រុងតេអេរ៉ង់ រឹតចំណងពាណិជ្ជកម្មជាមួយ គ្នាទាំង ពេលដែលទណ្ឌកម្មបស្ចិម ប្រឆាំង អុីរ៉ង់ នៅជាធរមាននៅឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា នៅក្រុងអាស្តាណា រដ្ឋធានីកាហ្សាក់ស្ថាន អុីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាមួយអង្គការសេដ្ឋកិច្ចនាំ មុខ ដោយរុស្ស៊ី គឺ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលផ្សំឡើងពីរដ្ឋ៥នៃ អតីតសហ ភាពសូវៀត។ កិច្ចព្រមព្រៀងនេះជា ដំណាក់ ទី១ ឆ្ពោះទៅបង្កើតជាលំហពាណិជ្ជកម្មសេរីអចិន្ត្រៃយ៍ ដែលប្រមើលលុប ចោល ឬបន្ទាបពន្ធគយ នៃទំនិញខ្លះ សម្រាប់រយៈ ពេល ៣ ឆ្នាំសិន។

កិច្ចព្រមព្រៀងនេះ ដែលត្រូវបានចាប់ ផ្តើមតាក់តែងឡើង តាំងពីឆ្នាំ២០១៦មក ម៉្លេះគឺ មុនបន្តិចពីការដកខ្លួនចេញនៃសហរដ្ឋអាមេរិកបង្ហាញឲ្យឃើញពីចេតនារបស់រុស្ស៊ី ក៏ដូចជា ចិនពង្រឹងចំណងពាណិជ្ជ កម្មជាមួយទីក្រុង តេអេរ៉ង់ ទោះបីក្រុង វ៉ា ស៊ីនតោនស្តារឡើងវិញនូវ ទណ្ឌកម្មសេដ្ឋ កិច្ចក៏ដោយ។

ដោយថ្កោលទោស ការប្រកាសរបស់ លោក ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ រុស្ស៊ីខិតខំសហការជាមួយសហភាពអឺរ៉ុប ដើម្បីសង្គ្រោះ កិច្ចព្រមព្រៀងនេះ ប៉ុន្តែ ក្នុងឋានៈជាសម្ពន្ធមិត្តរបស់ក្រុងតេអេរ៉ង់ យល់ថា បណ្តា សហគ្រាសរបស់ខ្លួនត្រូវតែមានទីតាំងល្អ ដើម្បីបន្តរកស៊ីជាមួយនឹងអុីរ៉ង់ ចំណែក បណ្តាសហគ្រាសបស្ចិមប្រទេស ដែលជា គូប្រជែងនឹងរុស្ស៊ី នឹងអភ័ព្វជាង សម្រាប់ បន្តសកម្មភាពនៅអុីរ៉ង់ ទោះបីគេបានបោះទុនជាច្រើនទៅហើយក្តីនៅក្នុងប្រទេសនោះ។

រីឯទីក្រុងប៉េកាំង ដែលត្រូវការប្រេងឆៅ និង ឧស្ម័នរបស់អុីរ៉ង់ ហើយជាដៃគូពាណិជ្ជ កម្មទី១ របស់ទីក្រុងតេអេរ៉ង់ តាមមើលទៅក៏មិនខ្វល់នឹងទណ្ឌកម្មអាមេរិកាំង ដោយតាំងគោលដៅធ្វើវិនិយោគក្រាស់ក្រែលតែម្តងទៅក្នុងប្រទេសអុីរ៉ង់ ទាំងប្រថុយបន្តឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលតានតឹងស្រាប់ទៅហើយក្រោយពីស.រ.អា បានដំឡើងពន្ធគយ លើដែកថែប និង អាលុយមីញ៉ូម នាំចូលពីប្រទេសចិន៕ ម៉ែវ សាធី

 


ចែករំលែក៖