ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ដែលក្លិបនីមួយៗទទួលបានក្នុងការប្រកួតពានរង្វាន់ UEFA Champions League

ចែករំលែក៖

ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌកំពូលអឺរ៉ុប(UEFA Champions League) ទើបបញ្ចប់ទៅថ្មីៗនេះ ដោយក្លិបស្តេចស Real Madrid មកពីអេស្ប៉ាញបានក្លាយជាជើងឯក ៣រដូវកាលជាប់ៗគ្នា ក្រោមការដឹងនាំរបស់លោក Zidance សញ្ជាតិបារាំង។

ឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះ រហូតដល់ វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ បាន ផ្តល់ប្រាក់ឧបត្ថម្ភជាច្រើនដែលក្លិបនីមួយៗទទួលបានពេលចូលរួមប្រកួត។ សម្រាប់ប្រាក់រង្វាន់គឺគិតតាំងពីក្រុមដែលប្រកួតវគ្គជម្រុះជុំទី១ រហូតដល់ក្រុមដែលប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ប្រាក់រង្វាន់ដែលក្រុមនីមួយៗទទួលបានមានដូចខាងក្រោម៖

ប្រកួតជម្រុះជុំទី១ ទទួលបានប្រាក់ ២២០ ០០០ អឺរ៉ូ

ប្រកួតជម្រុះជុំទី២ ទទួកបានប្រាក់ ៣២០.០០០អឺរ៉ូ

ក្លិបដែលធ្លាក់ត្រឹមវគ្គជម្រុះជុំទី៣ ទទួលបានប្រាក់ ៤២០.០០០អឺរូ

ក្លិបដែលធ្លាក់ត្រឹមវគ្គជម្រុះជុំចុងក្រោយ (Play off round) ទទួលបានប្រាក់ ២.០០០.០០០អឺរូ

ប្រកួតជម្រុះតាមពូលនីមួយៗវគ្គ៣២ក្រុមចុងក្រោយទទួលបានប្រាក់១២.៧០០.០០០អឺរ៉ូ

លេខ១ក្នុងពូលនីមួយៗទទួលបានប្រាក់ ១.៥០០.០០០អឺរ៉ូ

ក្លិបដែលធ្លាក់ត្រឹមវគ្គចែកពូលទទួលបានប្រាក់៥០០.០០០អឺរ៉ូ

ក្រកួតជម្រុះវគ្គ១៦ក្រុមចុងក្រោយទទួលបានប្រាក់ ៦.០០០.០០០អឺរ៉ូ

ក្រកួតជម្រុះវគ្គ៨ក្រុមចុងក្រោយទទួលបានប្រាក់ ៦.៥០០.០០០អឺរ៉ូ

ក្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបានប្រាក់ ៧.៥០០.០០០អឺរ៉ូ

ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់ ១១.០០០.០០០អឺរ៉ូ

ក្លិបដែលលើកពានទទួលបានប្រាក់ ១៥.៥០០.០០០អឺរ៉ូ ។

សូមបញ្ជាក់ថា កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួត UEFA Champions League រដូវកាលនេះគឺកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo។ ដោយឡែកកីឡាករដែល Assist (អ្នកបញ្ជូនបាល់ឲ្យគេស៊ុត)មានកីឡាករ២រូប គឺខ្សែ Marcelo និង Andres Iniesta។

Marcelo បានរកបាន Assist លើកដំបូងរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាល ២០១៦/១៧ (កាលនោះ Marcelo បញ្ជូនបាល់ឲ្យ Marco Asensio ស៊ុតនៅចុងតង់ ក្នុងការប្រកួតដែល Real Madrid ឈ្នះ ៤-១ លើ Juventus)។ កីឡាករប្រេស៊ីលបានបន្តធ្វើបែបនេះទៀតក្នុងប្រកួតផ្ដាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ ដោយបានបញ្ជូនបាល់ដល់ទៅពីរលើកដល់ខ្សែប្រយុទ្ធ Gareth Bale ដើម្បីបំប៉ោងសំណាញ់ទី ជួយឲ្យក្លឹបយក្សអេស្ប៉ាញយកឈ្នះ Liverpool ៣ ទល់នឹង ១។

ដោយឡែក Iniesta បាន Assist ជាលើកដំបូងក្នុងប្រកួត UCL ផ្ដាច់ព្រ័ត្រ រដូវកាល ២០០៨/០៩ (កាលនោះខ្សែបម្រើអេស្ប៉ាញបានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Samuel Eto សម្រេចគ្រាប់ទី ១ ក្នុងការប្រកួតដែល Barcelona ឈ្នះ Manchester United ក្នុងលទ្ធផល ២-០)។ Iniesta បានបញ្ជូនបាល់បានសម្រេចម្ដងទៀតឲ្យ Lionel Messi ស៊ុតក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាល ២០១០-២០១១ (កាលនោះ Barcelona បានឈ្នះ Manchester United ក្នុងលទ្ធផល ៣-១)។ ចុងក្រោយ គឺ វគ្គផ្ដាច់ព្រ័ត្ររដូវកាល ២០១៤/១៥ ខ្សែបម្រើ Iniesta បានបញ្ជូនបាល់ឲ្យ Ivan Rakitic ស៊ុតចូលបានសម្រេច ក្នុងជ័យជំនះ ៣-១ ទៅលើក្លឹបសេះបង្កង់ Juventus៕ ដេវីត


ចែករំលែក៖