ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល៖ កម្មករអណ្តូងប្រេងធ្វើកូដកម្ម៣ថ្ងៃប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ

ចែករំលែក៖

កាលពីថ្ងៃទី៣០ ខែឧសភា កម្មករធ្វើការនៅក្នុងវិស័យប្រេងជាតិប្រេស៊ីលបាននាំគ្នាធ្វើកូដកម្មអូសបន្លាយរយៈពេល៣ ថ្ងៃ។ កម្មករដែលធ្វើបាតុកម្មនេះ គឺមក ពីរោងចក្រប្រេង៨ផ្សេងគ្នាទៅទូទាំង ប្រទេស។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលប្រទេសប្រេសុីលកំពុងប្រឈមនឹងការធ្វើបាតុកម្មរបស់ក្រុមអ្នកបើកបររថយន្តតាក់សុី ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

ការធ្វើកូដកម្ម របស់កម្មករប្រេង គឺ ដើម្បីប្រឆាំងនឹងតម្លៃប្រេងក៏ដូចជាហ្គាសឡើងថ្លៃ ចំណែកថ្លៃពលកម្មរបស់កម្មករ មិនបានឡើងថ្លៃនោះឡើយ។ ក្រុមកម្មករបានទាមទារឲ្យប្រធានគ្រប់គ្រងក្រុមហ៊ុនប្រេងជាតិ ប្រេស៊ីលចុះចេញពីតំណែង។

ការធ្វើកូដកម្មរបស់កម្មករអណ្តូងប្រេងនេះតុលាការបានហាមប្រាមមិនឲ្យធ្វើទេ ហើយបើអ្នកណាចូលរួម នឹងត្រូវដាក់ទោស ទៅតាមផ្លូវច្បាប់។ នៅក្នុងសេចក្តីប្រកាសផ្ញើទៅកាន់ក្រុមកម្មករដែលចូលរួមធ្វើបាតុកម្មពីសំណាក់ ប្រធានក្រុមហ៊ុនប្រេងថា «អស់លោកបានគិតថាយើងមិនបានគិត គូរដល់ការឡើងថ្លៃ ថាមពលប្រើប្រាស់ជាប្រចាំគឺជារឿងខុសឆ្គង យើងកំពុងតែធ្វើនូវរឿងរ៉ាវទាំងនេះ»។

កន្លងមក ដោយសារតែតម្លៃប្រេងឡើងថ្លៃបានធ្វើឲ្យ អ្នកបើករថយន្តតាក់ស៊ី នៅ ទូទាំងប្រទេសនាំគ្នាធ្វើកូដកម្មរយៈពេល ១០ថ្ងៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។ ផ្សារទំនើបទាំងអស់នៅក្នុង ប្រទេសគ្មាន បន្លែ ផ្លែឈើ ត្រីស្រស់ៗលក់ ឡើយ ហើយនៅទីក្រុងទាំងមូលក៏មិនមានស្ថានីយប្រេងណាមួយបើកលក់នោះដែរ។

នៅពេលនេះគេមិនទាន់ដឹងថា ការធ្វើកូដកម្មរបស់កម្មករប្រេងទទួលរងផលប៉ះពាល់ធំប៉ុនណានោះទេដល់វិស័យថាម ពលប្រេងនៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី


ចែករំលែក៖