ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តទាំងស្រវឹងជ្រុលឡើងឃឿនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោគជាំបើករថយន្តviGo ក្នុងល្បឿនលឿនជ្រុលឡើងឃឿនជុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបណ្តាល ឲ្យបាក់អស់ចំនួនមួយដើមរៀបស្មើដល់ដី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៨ នៅចុះណុចមុខផែស្ងួតអ៊ុយញ៉ុង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុគេបាមឃើញរថយន្តម៉ាកvigo ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT16 .2-0015បើកបរដោយបុរសម្នាក់ស្រវឹងជោគជាំ ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុ​ ក៏រ៉េចង្កូតទៅឡើងឃឿនពុះចែកទ្រូងផ្លូវហើយបុកបង្គោលភ្លើងបណ្តាល ឲ្យបាក់អស់ចំនួនមួយដើមដួលរៀបស្មើដល់ដីចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖