អាវុធបរមាណូ គឺសម្លាប់មនុស្សក្នុង រយៈពេលខ្លីមានចំនួនយ៉ាងច្រើន ប៉ុន្តែវាមិន ច្រើន ដូចអាវុធ«បារី» ដែលបានសម្លាប់ មនុស្សជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួននោះទេ ហើយអាវុធនេះត្រូវបានគេចាត់ ទុកថាសាហាវជាងបរមាណូទៅទៀត ដោយវាបានផ្ទុះយឺតៗ។ ក្នុងឱកាសខួបលើកទី២១នៃទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី៣១ខែឧសភា អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានចំណាត់ការ នយោបាយប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការជក់បារី។ បច្ចុប្បន្ននេះ នៅលើ ភពផែនដីគេសង្កេតឃើញថា ជារៀងរាល់ មួយនាទី មានមនុស្សប្រមាណជិត១១ លាននាក់ អុជបារីជក់ និង១០នាក់បាន ស្លាប់ដោយសារបារី។
តើនៅតំបន់ណាដែលមានពលរដ្ឋជក់បារីច្រើនជាងគេលើពិភពលោក?
ប្រទេសដែលមានពលរដ្ឋជក់បារីច្រើនជាងគេបំផុតនៅលើពិភពលោកនោះ គឺ ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក គឺប្រទេសចិន ។ តាម របាយការណ៍បង្ហាញឲ្យឃើញថា ក្នុង ចំណោមពលរដ្ឋចិន ជាង ១.៣០០លាន នាក់ មានពលរដ្ឋរហូតដល់ទៅ៣១៥លាននាក់ជក់បារីចំនួនអ្នកជក់ក៏ច្រើន ចំនួនបារីជក់បើគិតជាដើមក៏មានច្រើនជាងគេនៅចិន (ជាងមួយភាគបីនៃបារី ត្រូវបាន ជក់នៅចិន)។ ប៉ុន្តែបើគិតពីសមាមាត្រអ្នកជក់និងចំនួនប្រជាជនវិញ គឺឥណ្ឌូណេស៊ី ទេដែលជាអ្នកជាប់លេខ ជាប្រទេសមាន អ្នកជក់បារីច្រើនជាងគេ ៖ បុរសឥណ្ឌូណេស៊ីចាប់ពីអាយុ១៥ឆ្នាំឡើងទៅ មានចំនួន ដល់ទៅ៧៦%ជាអ្នកជក់បារី។ ជាទូទៅ ៨០%នៃអ្នកជក់បារីរស់នៅក្នុងប្រទេស ដែលមានប្រាក់ចំណូលមធ្យមនិងទាប ក្នុង នោះ២២៦លាននាក់ជាអ្នកក្រ។
ក្នុងកម្រិតពិភពលោកដែលមានមនុស្សរស់នៅចំនួនជាង ៧.៥០០លាននាក់ អង្គ ការសុខភាពពិភពលោក បានប៉ាន់ស្មានថាមានអ្នកជក់បារីដល់ទៅ ប្រមាណ ១ពាន់ លាននាក់។ ក្នុងនោះ នៅប្រទេសចិនមាន អ្នកជក់ស្មើនឹង១/៣ ។
ក្នុងមួយឆ្នាំៗ អ្នកជក់បារីនេះ បានអុជ បារីចំនួនប្រមាណជាង ៥៧០ម៉ឺនលាន ដើម ព្រមទាំងបានចោលកន្ទុយបារីជាង១លានតោនលើដី។ នេះបើតាមស្ថិតិរបស់សមាគមប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ The Tabacco Atlas។
ស្នោកន្ទុយបារី ជាសារធាតុដែលមិន ងាយរលាយសាបសូន្យក្នុងធម្មជាតិឡើយ។ កន្ទុយបារីនេះជាសំរាម ដែលរាយប៉ាយ ខ្លាំងនៅតាមឆ្នេរ បំពុលទឹកបំពុលដីខ្លាំង ណាស់។
ចំណែកការដាំដុះថ្នាំជក់វិញ បានលាតសន្ធឹងលើផ្ទៃដីប្រមាណ៤,៣លានហិកតា។ ជាមួយសមត្ថភាពផលិតស្លឹកថ្នាំជក់ដល់ទៅ៤០% ចិនត្រូវបានគេចាត់ទុកជាប្រទេសអ្នកផលិតថ្នាំជក់លំដាប់លេខមួយ។
បារី គឺជាមូលហេតុមរណៈដំបូងគេ ដែលអាចបញ្ចៀសបាន។ នៅលើភពផែន ដីបច្ចុប្បន្ននេះ គេរាប់ឃើញថាមានមនុស្សម្នាក់ស្លាប់រៀងរាល់៦វិនាទី ម្តង ដោយសារ បារី និងជំងឺបង្កឡើងដោយបារី។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោកOMS។ ជាសរុប បារីបានសម្លាប់ មនុស្សជាអ្នកជក់ និងជាអ្នកស្រូបផ្សែង បារីពីគេ ក្នុងមួយឆ្នាំៗចំនួនជាង៧លាន នាក់ (៩សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេ ដោយមិនដឹងខ្លួន)។
ជំងឺមហារីក មហារីកបំពង់ដង្ហើម មាត់ បំពង់ក និងពិសេសមហារីកសួត រលាក សួតរ៉ាំរៃ៉ ស្លោកបេះដូង គ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាល សុទ្ធតែជាជំងឺសំខាន់ៗដែលបង្កឡើងដោយបារី។
ក្នុងសតវត្សរ៍ទី ២០ ថ្នាំជក់ឬបារី បានសម្លាប់ជីវិតមនុស្សអស់ជាង១០០លាននាក់ ពោលគឺច្រើនជាងចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមលោកលើកទីមួយ និងលើកទីពីរ បូកបញ្ចូលគ្នាទៅទៀត (ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមមានប្រមាណពី៦០ទៅ៨០លាននាក់)។ ថ្នាំជក់ជាឃាតករសម្លាប់ មនុស្សច្រើនជាងការស្លាប់ព្រោះជំងឺរបេង ជំងឺស៊ីដា មរណភាពកុមារ គ្រោះថ្នាក់ចរា ចរណ៍ ការធ្វើអត្តឃាតនិងការធ្វើឃាតបូកបញ្ចូលគ្នាទៅទៀត។
ប្រសិនបើនិន្នាការនៃការជក់បារីមិនប្តូរផ្លាស់ទេនោះបារីនឹងអាចសម្លាប់មនុស្ស ដល់ទៅ១ពាន់លាននាក់ នៅសតវត្សរ៍ទី ២១យើងនេះ។
អត្រាអ្នកជក់បារី បានចាប់ចុះថយតាំង ពីឆ្នាំ១៩៩៥មក។ ដោយសារនយោបាយប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ ហាមឃាត់មិន ឱ្យជក់តាមទីសាធារណៈ ដំឡើងថ្លៃបារី ផ្សព្វផ្សាយអំពីគ្រោះថ្នាក់បង្កឡើងដោយបារី និងការបង្កើតបារីអេឡិចត្រូនិក ចំនួនអ្នកជក់បារីបានធ្លាក់ចុះនៅតាមបណ្តា ប្រទេសជឿនលឿនជាច្រើន ដូចជា នៅ អង់គ្លេស អូស្ត្រាលី ប្រេស៊ីល និងបារាំង ជាដើម។ ចិនដែលជាទីផ្សារពិភពលោកលំដាប់ទីមួយ ក៏ការលក់បារីបានធ្លាក់ចុះ ជិត១០%ដែរ។ ចំណែកកម្ពុជាយើងក៏ ថយអស់ច្រើនគួរឱ្យកត់សម្គាល់ដែរ។
កំណើននៃការជក់បារីសម្គាល់ឃើញមានច្រើនតែនៅក្នុងបណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន នៅ តំបន់អាហ្វ្រិកខាងត្បូងជាពិសេស៕ ម៉ែវ សាធី