ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo ជួលអង្គរក្សជាកំពូលអ្នកប្រយុទ្ធទុកការពារខ្លួនក្នុងព្រឹត្តិការណ World Cup នៅរុស្ស៊ី

ចែករំលែក៖

Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានជួលអង្គរក្សមួយរូបដែលស្ថិតក្នុងចំណោមជាកំពូលអ្នកប្រយុទ្ធជាមួយគោជល់ ដើម្បីទុកការពារខ្លួន ក្នុងអំឡុងកម្មវិធីបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ីបន្ទាប់ពីត្រូវបានអង្គការរដ្ឋអ៊ិស្លាម (ISIS) កាលពីពាក់កណ្ដាលខែឧសភាបានចេញសារគំរាមកាត់កពេលក្រុមព័រទុយហ្គាល់ចូលរួមការប្រកួតនៅរុស្ស៊ីខាងមុខ ។

សារព័ត៌មាន The Sun បានចុះផ្សាយថា កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Ronaldo បានសម្រេចជួលលោក Nuno Marecos ដែលត្រូវបានគេឯងល្បីថា គឺជាអ្នកប្រយុទ្ធជាមួយគោជល់យ៉ាងស្ទាត់ជំនាញដែលមានមូលដ្ឋាននៅជិតរដ្ឋធានី Lisbon ប្រទេសព័រទុយហ្គាល់ដើម្បីការ ពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ នេះ។ មិនត្រឹមតែជាអ្នកប្រយុទ្ធជាមួយគោជល់យ៉ាងចំណាននោះទេ លោក Marecos ធ្លាប់ធ្វើជាទាហាន និងកីឡាករគុនចម្រុះ MMA ទៀតផង ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo កន្លងទៅបានទស្សនាការប្រយុទ្ធជាមួយគោជល់ជាច្រើន ហើយបានជ្រើសរើសយកលោក Nuno Marecos ធ្វើជាអង្គរក្ស ដោយកីឡាកររូបនេះ យល់ថា គេគឺជា “មនុស្សដែលស្ថិតក្នុងចំណោមជាបុរសដ៏រឹងមាំ និងខ្លាំង”។

Ronaldo ដឹងច្បាស់ថា នឹងមិនមាននរណាមកហ៊ានធ្វើអីខ្លួនឡើយ បើសិន ជាខ្លួនមានបុរសដ៏រឹងមាំ និងខ្លាំងក្បែរខ្លួន”ហើយបុរសនោះគឺលោក Marecos ។

សូមបញ្ជាក់ថា លោក Nuno Marecos ត្រូវបាន Ronaldo ជួលម្ដងរួចហើយ ធ្វើជាអង្គរក្សកាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League កន្លងទៅនៅរដ្ឋធានី Kiev ប្រទេសអ៊ុយក្រែន ៕ ដេវីត


ចែករំលែក៖