ព័ត៌មានទាន់ហេតុការណ៍៖

រងការវាយប្រហារដោយអាថ៌កំបាំងមន្ត្រីស្ថានកុងស៊ុលអាមេរិក ជម្លៀសចេញពីប្រទេសចិន

ចែករំលែក៖

មន្ត្រីស្ថានកុងស៊ុលអាមេរិក នៅក្វាងចូវ និងគ្រួសារបានចាកចេញពិប្រទេសចិន ក្រោយពេលជួបនៅអាការចម្លែក ពាក់ព័ន្ធ នឹងសរសៃប្រសាទ ក្រោយស្តាប់ឮសំឡេង ខុសប្រក្រតី។

សារព័ត៌មាន News York Times បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលបានបញ្ជាក់នៅថ្ងៃទី ៦ខែមិថុនាថា មន្ត្រីបុគ្គលិកការ បរទេសអាមេរិក រួមជាមួយគ្រួសារ នៅទី ក្រុងភាគខាងត្បូង ប្រទេសចិន កំពុងត្រូវបានក្រុមឯកទេសសុខាភិបាល ធ្វើការត្រួត ពិនិត្យ សុខភាព ។

មន្ត្រីការបរទេសអាមេរិក ត្រូវបង្ខំចិត្ត វិលត្រឡប់មកប្រទេសវិញ គឺលោក Mark A Lenzi ក្រោយពេលដែល មន្ត្រីទទួល បន្ទុកពីសន្តិសុខការទូត រួមទាំងភរិយាបាន ឮសូរសំឡេងចម្លែក នៅក្នុងផ្ទះខុនដូដែលខ្លួនកំពុងរស់នៅកាលពីយប់ថ្ងៃទី ៦ខែ មិថុនា ហើយពេលនេះគ្រួសារទាំងមូល បានឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិកវិញ។

អគារឃុនដូជាន់ខ្ពស់ ស្ថិតនៅក្នុងការ មន្ទិលសង្ស័យ ហើយទីតាំងនោះ មានមន្ត្រី ការបរទេសអាមេរិក ក៏ដូចជាជនបរទេស និងពលរដ្ឋអ្នកមាន អ្នកជំនួញរស់នៅ។នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានជំងឺចម្លែកខាងលើនេះនៅឡើយ។ កាលពីខែមេសាកន្លងមក ក៏មានមន្ត្រីអាមេរិកមួយរូបនៅក្វាងចូវ ជួបនូវ បញ្ហាដូចគ្នានេះដែរ ។ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បាន បញ្ជាក់ថា អ្វីដែលមន្ត្រីអាមេរិកនៅចិនជួបប្រទះ គឺដូចទៅនឹងអ្វីដែលបានជួបនៅក្នុងប្រទេសគុយបា ដូចគ្នា។

កាលពីដើមសប្តាហ៍កន្លងមក ក្រសួង ការបរទេសអាមេរិក បានបង្កើតកម្លាំង ត្រួតពិនិត្យ ពិសេសដល់បុគ្គលិកការទូត របស់ខ្លួន ដែលជួបនូវជំងឺចម្លែក។ ហេតុ ការណ៍ខាងលើ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សេតវិមាន។ មន្ត្រីការបរទេសអាមេរិក មួយរូបបាននិយាយទៅកាន់សារព័ត៌មាន CNN ថា ក្រសួងការបរទេសនឹងធ្វើការ ត្រួតពិនិត្យ ហើយនឹងសម្រេចថាត្រូវដោះស្រាយបែបណា។

សូមបញ្ជាក់ផងដែរ ថា សំឡេងចម្លែកធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ និងខួរ ក្បាល មនុស្ស។

ហេតុការណ៍ខាងលើ កើតឡើង ក្នុងពេលដែលអាមេរិកនិងចិនកំពុងប្រឈមមុខដាក់គ្នា ក្នុងវិស័យពាណិជ្ជកម្ម ដោយអាមេ រិកប្តេជ្ញា ដំឡើងពន្ធនាំចូលពីប្រទេសចិន ។ជាមួយគ្នានោះដែរ ដើម្បីធ្វើឲ្យមានតុល្យភាពនិងទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មកើតឡើង រដ្ឋាភិបាលចិន បានសម្រេចនាំចូលទំនិញពីអាមេរិកគិតជាទឹកប្រាក់ជាង៧០ពាន់លានដុល្លារ សម្រាប់ផលិតផលកសិ កម្មអាមេរិក។ ប៉ុន្តែនៅពេលនេះ មិនទាន់ មានចម្លើយ ថាតើអាមេរិកយល់ព្រមឬក៏ អត់នោះទេ៕ ម៉ែវ សាធី


ចែករំលែក៖