ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨យ៉ាងដូច្នេះថា៖
«ថ្ងៃនេះ យើងទទួលបានសមិទ្ឋផលកំណាត់ផ្លូវជាតិលេខ៦ ដែលបានធ្វើការជួសកែលំអររួចហើយដែលមានប្រវែងជាង ២៤៨គម ដែលភ្ជាប់ពីថ្នល់កែង កំពង់ចាម ឆ្ពោះទៅកាន់អង្រ្គង ខេត្តសៀមរាប ដែលចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ២៥៥ លានដុល្លារ ដែលជាហិរញ្ញប្បទានពីមិត្តចិន។
ទន្ទឹមនឹងនេះដែរ ខ្ញុំក៏បានស្នើសុំមិត្តចិនផ្តល់នូវជំនួយបន្ថែមដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ឋសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដោយឆ្លងកាត់ ថ្មដា សំឡូត ខេត្តបាត់ដំបង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។
កម្ពុជាសូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា។
ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តទៀត សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ទី ២៩ កក្កដា ២០១៨ ខាងមុខនេះ» ៕