ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ជាក់ថា ពេលនេះមិនមានការគំរាមកំហែងដោយបរមាណូណាមួយទៀត ឡើយពីកូរ៉េខាងជើង និងក្នុងពេលអនាគត ហើយមនុស្សគ្រប់រូបនៅលើពិភពលោកអាចដេកលក់ដោយស្ងប់ មិនមានការបារម្ភ អ្វីទៀតឡើយ។
នៅថ្ងៃទី១៤ខែមិថុនា ប្រធានាធិប តីអាមេរិក ដូណាល់ ត្រាំបានសរសេរនៅ លើបណ្តាញ Twitter របស់លោកថា «នៅពេលនេះមនុស្សគ្រប់រូបមានអារម្មណ៍សុវត្ថិភាពច្រើនជាងពេលខ្ញុំឡើងកាន់តំណែង ។ ពេលនេះនឹងមិនមានការគំរាមកំហែងណាមួយពីកូរ៉េខាងជើងទៀតឡើយ ។ កូរ៉េ ខាងជើង មានសក្តានុពលយ៉ាងខ្លាំងនៅ ពេលអនាគត ក្រោយពីប្រទេសនេះ បោះ បង់បរមាណូ»។
លោកត្រាំបានបញ្ជាក់ថា« មុនពេលខ្ញុំ ឡើងកាន់តំណែង យើងបានគិតថាអាមេរិកនឹងមានសង្គ្រាមជាមួយកូរ៉េខាងជើង ។ អតីតប្រធានាធិបតីអូបាម៉ា ធ្លាប់បាន និយាយថា កូរ៉េខាងជើង គឺជាគ្រោះថ្នាក់ សម្រាប់អាមេរិក ។ តែពេលនេះ មិនមាន រឿងនោះទៀតឡើយ ដែលសូមដែលឲ្យ ស្ងប់ចុះ»។
និយាយអំពីការផ្អាកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ដែលបានលើកឡើងកាលពីថ្ងៃទី១២ខែមិថុនា លោកត្រាំបញ្ជាក់ថា ការផ្អាកសមយុទ្ធ អាមេរិកបានសន្សំសំចៃប្រាក់បានមួយចំនួនធំ។ អាមេរិកនិងកូរ៉េ ខាងជើង បន្តពិភាក្សាគ្នាដោយមានទំនុក ចិត្តគ្នាទៅវិញទៅមក។
ចំណុចទាំងអម្បាលម៉ាន ដែលកាសែតកូរ៉េខាងជើងបានចុះផ្សាយនេះ គឺពុំមាន សរសេរនៅក្នុងសេចក្តីប្រកាសរួម ដែល លោក ត្រាំ និង លោកគីម ជុងអ៊ុន បាន ចុះហត្ថលេខាទេ។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងពេលធ្វើសន្និសីទកាសែតថា លោកបានសម្រេច ថាឲ្យផ្អាកការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងហើយ។ ចំណែកចំណុច ទាក់ទងនឹងការ ដកទណ្ឌកម្ម លោកត្រាំ បានបញ្ជាក់ថា អាមេរិកនឹងចាប់ផ្តើមដកទណ្ឌកម្ម ល្គិក ណាកូរ៉េខាងជើង ចាប់ផ្តើមធ្វើការរុះរើ ប្រព័ន្ធនុយក្លេអ៊ែរដែរ។
បន្ថែមពីនេះទៀត លោកដូណាល់ ត្រាំ បានអះអាងថា លោកនឹងសម្រេចឲ្យផ្អាកការធ្វើសមយុទ្ធយោធា រវាងកងទ័ពអាមេ រិក នឹងកងទ័ពកូរ៉េខាងត្បូង ដើម្បីជាការ បង្ហាញជំហរស្មោះត្រង់ ក្នុងពេលដំណើរ ការចរចា ធ្វើកិច្ចព្រមព្រៀង ជាមួយកូរ៉េខាង ជើង។ លោក ត្រាំបានពន្យល់ទៀតថា សមយុទ្ធយោធានេះ ម្តងៗ ចំណាយប្រាក់ អស់ច្រើនណាស់។ ដូច្នេះបើផ្អាកវា ចំណេញសល់លុយ ហើយវាក៏មិនជះផល អាក្រក់ ដល់ការចរចាជាមួយកូរ៉េខាងជើង ដែរ។
លោកត្រាំបានឆ្លើយតបនឹងបទសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ជាមួយ អ្នកដឹក នាំកម្មវិធី Sean Hannity របស់បណ្តាញ Fox News ដោយលោកដូណាល់ ត្រាំ បានសរសើរលោកគីម ជុងអ៊ុន ថាជាបុគ្គល មានការទទួលខុសត្រូវ មានអាកប្បកិរិយា ល្អឆ្លាតវៃ។
ការផ្លាស់ប្តូរខាងលើ របស់លោកត្រាំគឺផ្ទុយទៅនឹងការវិភាគនាពេលកន្លងមក ដោយលោកត្រាំចាត់ទុក លោកគីម ជុង អ៊ុនគឺជា «មនុស្សមីស៊ីល» កំពុងតែធ្វើរឿង អត្តឃាត ។ លោកត្រាំពេលនោះបានគំរាមកម្ទេចកូរ៉េខាងជើង ឲ្យទៅជាផេះបើបន្ត កម្មវិធីបរមាណូ។ ប៉ុន្តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុងក្រោយជំនួបផ្ទាល់នៅថ្ងៃទី ១២ខែមិថុនា។
លោក Moon Seong Mook អ្នកជំនាញ កិច្ចការយោធាម្នាក់ របស់កូរ៉េខាងត្បូង បានលើកឡើងថា ជាមួយនឹងជំនួបកំពូល នៅសិង្ហបុរី គឺកូរ៉េខាងជើងបានឈ្នះទាំង ស្រុង នូវអ្វីដែលខ្លួនចង់បាន។ ជោគជ័យ ទីមួយ គឺជោគជ័យ ដែលអាមេរិកបើក ឱកាស ឲ្យមានជំនួបកំពូលតែ២នាក់តទល់ ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរ ដូច គ្នា។ ជោគជ័យទី២ គឺជោគជ័យ ដែល អាមេរិក យល់ព្រម ផ្អាកការធ្វើសមយុទ្ធ យោធា ដែលនេះគឺជាការទាមទារយូរយារណាស់មកហើយ របស់កូរ៉េខាងជើង។
យ៉ាងណាមិញ មតិសាធារណៈអាមេរិក ក៏ដូចជាបណ្តាញព័ត៌មានធំៗ នៅអាមេរិក បានរិះគន់លោកដូណាល់ ត្រាំច្រើនណាស់ ថាបានធ្វើសម្បទានច្រើនជ្រុល ឲ្យដល់ របបផ្តាច់ការកូរ៉េខាងជើង។ ទីមួយព្រមទៅ ជួបលើកមុខឲ្យគីម ជុងអ៊ុន ដែលជាមេដឹក នាំផ្តាច់ការ ចាប់រលាក់ដៃអង្អែលស្មា ស្មើ មុខនឹងប្រធានាធិបតីអាមេរិក ហើយថែមទាំងយល់ព្រមឈប់ធ្វើសមយុទ្ធយោធាទៀត។
សរុបមក លោកដូណាល់ ត្រាំ គិតថា គាត់បានជោគជ័យ ដែលអាចធ្វើជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងបាន ខណៈ ដែលប្រធានាធិបតីអាមេរិកមុនៗ គ្មាន នរណា ធ្វើបានដូចគាត់។ តែធាតុពិត គឺលោកត្រាំ ទេ ដែលកំពុងតែត្រូវហ៊ុមព័ទ្ធដោយក្រឡាអុក របស់គីម ជុងអ៊ុន ព្រោះ គីម ជុងអ៊ុន មិនចង់ធ្លាក់ខ្លួនដូចហ្គាដាហ្វ៊ី ឬ សាដាម ហ៊ូសេនទេ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង (KCNA) ដែលជាប្រព័ន្ធឃោសនាការ តែមួយគត់របស់របបនេះ បានចុះផ្សាយ អួតសរសើរ ថាជំនួបកំពូលកាលពីថ្ងៃទី ១២មិថុនា នៅឯសិង្ហបុរី គឺជាជោគជ័យ មហាអស្ចារ្យ មហាលោតផ្លោះ របស់លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូល ដ៏ឈ្លាសវៃ អង់អាចក្លាហាន នៃសាធារណរដ្ឋប្រជា មានិតប្រជាធិបតេយ្យកូរ៉េ។
សារព័ត៌មានកូរ៉េខាងជើងនេះ បានសរ សេរទៀតថា លោកដូណាល់ ត្រាំ និង លោកគីម ជុងអ៊ុន បានអញ្ជើញគ្នាទៅវិញទៅមកឲ្យមកធ្វើទស្សនកិច្ចនៅប្រទេស រៀងៗខ្លួន ដើម្បីរឹតចំណងមិត្តភាពនេះឲ្យកាន់តែរឹងមាំ។ មេដឹកនាំទាំង២ បានទទួល យល់ព្រមទៅនឹងការអញ្ជើញ របស់ភាគី ម្ខាងទៀត ដោយការពេញចិត្តទៀតផង៕ ម៉ែវ សាធី