ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបើកបុកគ្នាជាមួយរថយន្តស៊ីលីកា បណ្តាលឲ្យរងការខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មានរថយន្ត២គ្រឿងបានធ្វើដំណើរបញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យរថយន្តសាំយ៉ុងរេចង្កូតទៅបុករថយន្តស៊ីលីកា រងការខូចខាតរថយន្តទាំង២យ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៣និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកស៊ីលីកាពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2O-4579បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ ទិសដៅពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុមានរថយន្តម៉ាកសាំយ៉ុងពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-6649 បើកបរដោយបុរសម្នាក់ និងទិសដៅពីត្បូងទៅជើង បញ្រ្ជាស់ទិសដៅគ្នាក្នុងល្បឿនលឿនប្រហែលគ្នា ហើយក៏រថយន្តសាំយ៉ុងរេចង្កូតទៅបុករថយន្តស៊ីលីកាចំប្រឆិតពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងចចារគ្នាមួយសន្ទុះធំហើយភាគីខាងរថយន្តសាំយ៉ុង ព្រមសងសំណងទៅភាគីរថយន្តស៊ីលីកាចំនួន២២០០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖