ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដីដល់បងប្អូនសាសនិកឥស្លាមដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដីដល់បងប្អូនសាសនិកឥស្លាមដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោកផងដែរ ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន ហើយត្រូវធ្វើពិធីថ្ងៃរ៉យ៉ាហ្វិតត្រស់ នៅថ្ងៃសុក្រទី ១ កើត ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨។

ឆ្លៀតក្នុងឱកាសថ្ងៃដ៍ល្អមហាប្រសើរ ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់ទទួលបាននូវសេចក្កីសុខ សេចក្ដីចំរើនរុងរឿង សម្បូរសប្បាយប្រកបដោយក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និងសុំអោយអល់ឡស់មេត្តាទទួលយកនូវកុសលផលបុណ្យខែបួសរ៉ាម៉ាឌនទាំងអស់ដែលបងប្អូនបានគោរពប្រតិបត្តិសាងឡើង និងនៅខែខាងមុខៗទៀត កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ» ៕


ចែករំលែក៖