កាលពីថ្ងៃទី១៤ ខែមិថុនា ព្រះរជ្ជទា យាទ Mohammad bin Salman បាន ទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជា មួយប្រធានាធិបតីពូទីន និងយាងចូលរួម ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨។
នៅក្នុងអាកាសយានដ្ឋាន ព្រះរជ្ជទាយាទសាលមែនត្រូវបានទទួលស្វាគមន៍ដោយ សត្វតំណាងវើលខាប់ គឺចចក Zabivaka ទទួលស្វាគមន៍ ហើយព្រះអង្គបានចុះព្រះហស្ថលេខាលើបាល់ទុកជាអនុស្សាវរីយ៍ផងដែរ។
ដំណើរទៅកាន់រុស្ស៊ីរបស់ព្រះរាជបុត្រ សាលមែន កើតឡើងក្រោយពេលមាន ពាក្យចចាមអារ៉ាមថា ព្រះរជ្ជទាយាទរង ការធ្វើឃាត ក្រោយពេលដែលព្រះអង្គបាត់ ព្រះកាយ តាំងពីថ្ងៃទី២១ខែមេសាមកទល់ ពេលនេះ ។ នៅយប់ថ្ងៃទី២១ខែមេសា គេឮសូស្នូរកាំភ្លើងនៅក្នុងរាជវាំង នៃរាជធានី Riyadh ។
ក្នុងពេលនោះ សារព័ត៌មាន Kayhan របស់អីុរ៉ង់ បានផ្សាយថា ព្រះរជ្ជទាយាទ សាលមែន ត្រូវពីរគ្រាប់ អាចចូលទិវង្គត។ ចំណែកប្រភពព័ត៌មានពីក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា ព្រះអង្គនៅមាន ព្រះជន្ម ហើយមានព្រះសុខភាពល្អប្រសើរធម្មតា។
អ្វីដែលអ្នកសារព័ត៌មានចាប់អារម្មណ៍នោះគឺ នៅពេលដែលរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo បានបំពេញ ទស្សនកិច្ច នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងខែមេសា មិនឃើញមានរូប ឬ ជំនួបណាមួយកើតឡើងនោះឡើយ ទាំងនោះហើយបានធ្វើឲ្យកាន់តែមានមន្ទិល សង្ស័យ។
ដូច្នេះដំណើរទស្សនកិច្ចរបស់រជ្ជទាយាទ ទៅកាន់ប្រទេសរុស្ស៊ីនាពេលនេះ បានលុបបំបាតនូវពាក្យចចាមអារ៉ាមទាំងឡាយ ដែលបានផ្សព្វផ្សាយនាពេលកន្លង មក៕ ម៉ែវ សាធី