ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នប្រទះឃើញសាកសពមនុស្សនៅ​ចំណុចចម្ការគ្រញូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ គេបាន ប្រទះឃើញសាកសពមនុស្ស នៅ​ចំណុចចម្ការគ្រញូង (រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ)តំបន់​អូរបឹងរូងកណ្តាល ក្នុងភូមិសាស្រ្តភូមិថ្មសំលៀង ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពឈ្មោះ សៀន ណៃ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកម្មករធ្វើផ្ទះ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ស្នាលើ ឃុំបាក់ស្នាស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះសៀន ណៃ​ នេះ​បាន​មក​ធ្វើផ្ទះឲ្យឈ្មោះ ណុល​ភេទប្រុស នៅតំបន់អូរបឹងរូងកណ្តាល នេះ​ជាមួយឪពុកក្មេកឈ្មោះងេស ហុន​ និង​ឈ្មោះ ហៀ​ ហុន ​ជាមេជាង តាំងពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ ពេល​ធ្វើការ បានពីរថ្ងៃឃើញកូនចេះតែត្អូញមិនសូវស្រូលខ្លួន ។ នៅ​ថ្ងៃទី២ មិថុនា ឆ្នាំ២០១៨ ពេលយប់ជនរងគ្រោះមិនមកដេកជាមួយខ្លួនទេបានទៅដេកជាមួយមេជាងឈ្មោះហៀ ហុន ​ផ្ទះផ្សេងលុះព្រឹកឡើងវេលាម៉ោង ៦ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ មេជាងបានមកសួរខ្ញុំថា មានឃើញ អាណៃ(ជនរង​គ្រោះ)ដែរអត់ ខ្លួនបានឆ្លើយថា មិនឃើញទេ ក៏បាន​នាំគ្នាដើររកតាមចម្ការដំឡូងចម្ការចាន់ទី​ តែរកមិនឃើញ ។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះហុន ឡុង​ ត្រូវជាប្រពន្ធរងគ្រោះបាននាំអ្នកភូមិគ្នា៦នាក់ ម៉ូតូ៣ គ្រឿងមកដល់បាននាំដើររុករកតាមចម្ការពេញមួយព្រឹកធំ អស់ចិត្តនៅតែមិនឃើញក៏នាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ។

តាមសាក្សី ឈ្មោះ ហេង​ ទ្រី ភេទ​ប្រុសអាយុ៥២ឆ្នាំជាមន្ត្រីកិច្ចសន្យារដ្ឋបាលព្រៃឈើ ឈតំបន់អូបឹងរូងនេះពេលដើរពិនិត្យក្នុងចម្ការគ្រញូង បានធំក្លិន ស្អុយខ្លួនសង្ស័យក្រែងមានសត្វព្រៃជាប់អន្ទាក់ស្លាប់ស្អុយចេះតែដើរស្រង់ក្លិនរកមើល ក៏បានប្រទះឃើញសាកសពដេកស្លាប់ផ្កាប់ មុខមានសភាពរលួយសាច់អស់ឃើញគ្រោងឆ្អឹង ខ្លួនក៏បានទៅផ្តល់ព័ត៌មានឲ្យលោក ឈឹម សារឹតជានគរបាលប្រចាំការនៅតំបន់អូរបឹងរូងនេះ ។

ក្រោយ​ដឹងព័ត៌មានកម្លាំងជំនាញបានសហការជាមួយ​លោក​ ចាន់​ ពៅ​ នាយ​រងប៉ុស្តិឃុំក្រយានិងកំលាំងសន្តិសុខប្រជាការពារចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាក​សព​និងកន្លែងកើតហេតុដើម្បពិនិត្យ សាកសពមានសភាពស្អុយរលួយអស់សាច់មើលឃើញគ្រោងឆ្អឹង ដោយដេកស្លាប់ផ្កាប់មុខពាក់អាវដៃវែង ពណ៌ឈាមជ្រូកស្លៀកខោជើងវែង ពណ៌ខៀវ ។

សមត្ថកិច្ចសនិ​ដ្ឋានសាកសព​ស្លាប់ដោយការហេវហត់ អត់បាយអត់ទឹក អស់កម្លំាង បណ្តាលឲ្យកើតខ្យល់ដួលផ្កាប់មុខស្លាប់តែម្តង ។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖