ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាហ្វេទំនើបទាន់សម័យ «ARABITIA» សាខាទី១៨ បានបើកដំណើរការហើយ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ជិតសាលាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ អតិថិននិយមចូលចិត្ត(កាហ្វេប្រែនៗ )អាហារមានរសជាតិ តំលៃសមរម្យ ប្រកបដោយអនាម័យ និងផាសុខភាព ម៉ាសុឺនត្រជាក់ ទីតាំងធំទូលំទូលាយ កុំភ្លេចមកភ្លក់រសជាតិដ៏ពិសេសនេះអោយសោះ គឺបានមកម្តងហើយ ..នឹងមកទៀត…!!!…កាហ្វេ«ARABITIA» សាខាទី១៨ ពិសេសសម្រាប់បងប្អូនរស់នៅក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ គឺលែងមានការលំបាកទៀតហើយ។

ពិនិត្យជាក់ស្តែងហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» ពិតជាហាងកាហ្វទំនើប បំពាក់នូវ សម្ភារៈទាន់សម័យ ប្លែកពីគេ អ្នកបម្រើសេវាប្រុសស្រី រួសរាយញញឹមរាក់ទាក់ លឿនរហ័សតាមបំណង។

លោក លឹម ហួរ តំណាងអោយក្រុមហ៊ុន និងជាម្ចាស់ហាងកាហ្វេ(អារ៉ាប៊ីធា «ARABITIA») បានអោយដឹងថា៖ ហាងដ៏ទំនើបនេះត្រូវបានចំណាយទុន ប្រមាណជាង២២ម៉ឺនដុល្លារអាមេរិក ដើម្បីស្ថាបនា និងរចនាយ៉ាងល្អឥតខ្ចោះ។ លោកបន្តថា៖ការបើកសម្ពោធដំណើរ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ គឺក្នុងគោលបំណងបំពេញតម្រូវការអតិថិជន ពិសេសស្របប្រទេសជាតិមានការអភិវឌ្ឍ អតិថិជនចាំបាច់ក៏ជ្រើសយកហាងដ៏ទំនើបទាន់សម័យ ។

គួរំលឹកថា៖ ពិធីសម្ពោធបើកអោយដំណើរការហាងកាហ្វេ(អារ៉ាប៊ីធា «ARABITIA»)សាខាទី១៨នេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ តំណាងរបស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ , លោក លឹម ហួរ និងលោកស្រី ផាន់ ដានី ម្ចាស់ហាងកាហ្វេ «Arabitia» សាខាផ្លូវផ្សារដីហុយ ព្រមទាំងលោក លោកស្រី ដែលជាពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ទៀត។

លោកស្រី ផាន់ ដានី ម្ចាស់ហាងកាហ្វេ «Arabitia» សាខាទី១៨ បានថ្លែងឲ្យដឹងថា ការជ្រើសរើសទីតាំង ផ្លូវផ្សារដីហុយ ដែលបងប្អូនតែងតែហៅតៗគ្នាថា ផ្លូវហាណូយ នេះ គឺជាទីតាំងល្អ ព្រោះជាកន្លែង ប្រមូលផ្ដុំទៅដោយ អ្នកមានជីវភាពធូរធា ហើយនៅតាមបណ្ដោយផ្លូវធំ ងាយស្រួលរក ខណៈពួកគេតែងតែប្រើទីតាំងហាងកាហ្វេ ដើម្បីណាត់ជួបគ្នា ពិភាក្សាការងារ និងទំនាក់ទំនងធ្វើជំនួញផ្សេងៗ ក្នុងបរិយាកាសមួយ ដ៏សមរម្យបំផុត។
លោកស្រីបន្តថា៖ ជាការពិតគោលដៅ ដែលជំរុញឲ្យពីអតិថិជន មានការផ្ដល់ទំនុកចិត្ត គឺហាងកាហ្វេ និងនាំផលិតផលរបស់ខ្លួន ឲ្យកាន់តែកៀកដល់ដៃអតិថិជន អាចបំពេញតម្រូវការយ៉ាងឆាប់រហ័ស និងធានាបាននូវរសជាតិដើម ជាមួយនឹងសេវាកម្មកាន់តែល្អ នៅគ្រប់សាខាទាំងអស់ ដែលនេះជាការតាំងចិត្ត រយៈពេលវែងចំពោះអតិថិជន។ អ្វីដែលពិសេសជាងនេះ គឺហាងបានចំណាយទុន ដើម្បីធ្វើការរចនាស្អាត គួរជាទីទាក់ទាញអតិថិជន ដោយចាយអស់ប្រមាណ ជាង២២ម៉ឺនដុល្លារ ក្នុងការរៀបចំឲ្យរួចរាល់។

ម្ចាស់ហាងកាហ្វេ «Arabitia» ដដែល បានថ្លែងឲ្យដឹងថា៖ ជាការពិតណាស់នៅតំបន់នេះ មានហាងកាហ្វេល្បីៗជាច្រើន បានរីកដុះដាលព្រោងព្រាត ប៉ុន្តែហាងកាហ្វេទាំងនោះ មានគោលដៅ ទៅលើអតិថិជនខុសៗគ្នា ហាងកាហ្វេខ្លះ ផ្ដោតសំខាន់លើមនុស្សចាស់ និងហាងខ្លះ ផ្ដោតសំខាន់លើយុវវ័យ ប៉ុន្តែសម្រាប់ហាងកាហ្វេ «Arabitia» គឺជាហាងមានប្រែនល្បីស្រាប់ ហើយយើងមានគោលដៅ ផ្ដោតសំខាន់លើមនុស្សគ្រប់វ័យទាំងអស់ មិនថាចាស់ ក្មេង យុវវ័យ ឬមនុស្សក្នុងឋានៈណានោះទេ ពោលគឺយើងមានការរចនា ផ្ទៃហាង ទាំងមូល តម្រូវតាមចិត្តអតិថិជន ទាំងអស់។

ម្យ៉ាងវិញទៀត អ្វីដែលលោកស្រី មិនបានភ័យព្រួយ ចំពោះការ ប្រកួតប្រជែងលើទីផ្សារកាហ្វេ នាពេលបច្ចុប្បន្ននេះ គឺហាង «Arabitia» បានយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃរសជាតិ អនាម័យ តម្លៃ និងសេវាកម្មដ៏ល្អ ដល់អតិថិជនទាំងអស់ ខណៈដែលហាង ក៏មានបម្រើជូន នូវម្ហូបអាហារបែបអាស៊ី និងអឺរ៉ុប មានរសជាតិឆ្ងាញ់ ទាំង៣ពេល ជូនដល់អតិថិជន ផងដែរ។

សូមបញ្ជាក់ថា ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។
ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» សាខាថ្មីនេះ មានទីតាំងស្ថិតនៅ លើ បណ្តោយផ្លូវ លេខ១០១៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជាមួយនឹងការ បើកសម្ពោធសាខាថ្មីនេះ (សាខាទី១៨) កាហ្វេ អារ៉ាប៊ីធា « ARABITIA» ក៏មាន នូវប្រម៉ូសិនពិសេសៗ គឺទិញមួយកែវ ថែមជូនមួយកែវ រហូតដល់ថ្ងៃទី២២ ខែមិថុនា ផងដែរ៕ តុង សីហា

 


ចែករំលែក៖