ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រគិតថាប្រេស៊ីលឈ្នះដោយស្រួលតែកីឡាករថាគ្រប់ការប្រកួតស៊ុទ្ធតែពិបាក

ចែករំលែក៖

កីឡាករ Philippe Coutinho ខ្សែបម្រើរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានអ្នកគាំទ្រជាច្រើនគិតថាប្រេស៊ីលអាចយកឈ្នះ លើគូប្រកួតរបស់ខ្លួនដោយងាយស្រួល ប៉ុន្តែគ្រាប់ការប្រកួតនៅWorld Cupស៊ុទ្ធតែ ពិបាកទាំអស់។

ខ្សែបម្រើរបស់ក្លិបBarcelonaនេះបានបញ្ជាក់ថា ការប្រកួតនីមួយៗចាត់ទុកដូចជាការ ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រអ៊ីចឹងហើយក្រោយការប្រកួតនោះកីឡាករទាំងអស់ត្រូវមានទំនួលខុសត្រូវនិងធ្វើឲ្យប្រសើឡើងសម្រាប់ការប្រកួតបន្ទាប់ទៀត។

ក្រុមជម្រើសជាតិប្រេស៊ីលទទួលបានតែមួយពិន្ទុប៉ុណ្ណោះក្នុងប្រកួតដំបូងរបស់ខ្លួន ដោយស្មើនឹងក្រុមជម្រើសជាតិស្វុីស 1-1។ ពួកគេនឹងត្រូវប៉ះក្រុមខ្សោយ កូស្តារីកាដែលទើបតែចាញ់ស៊ែប៊ី 1-0 ។

សម្រាប់ប្រកួតទី២នេះ កីឡាករPhilippe Coutinho បានថ្លែងថាអ្វីដែលកីឡាករទាំងអស់ ត្រូវដឹងគឺទទួលបានជ័យជម្នះនិងពិន្ទុដើម្បីឆ្លងទៅលេងវគ្គបន្តទៀត តែកិច្ចការនោះមិនមែន ជាការងារងាយស្រួលសម្រាប់យើងឡើយ ដោយសារតែគ្រប់ក្រុមទាំងអស់បាន ត្រៀមខ្លួនយ៉ាងល្អWorld Cup ដូចដែលយើងបានជួបបទពិសោធន៏នៅក្នុងការ ប្រកួតដំបូងរួចមកហើយ។

ចំណែកខ្សែប្រយុទ្ធរបស់ប្រេស៊ីល Neymar បានសម្រាកមិនចូលរួមហ្វឹកហាត់ដើម្បីមើលថែរបួស ខណៈ២ថ្ងៃបន្ទាប់ពួកគេត្រូវប្រកួតទីពីរជាមួយក្រុមកូស្តារីកា។ នេះក៏ជាក្តីបារម្ភមួយដល់ក្រុមប្រេស៊ីលផងដែរ ៕ ដេវីត


ចែករំលែក៖