ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអនុលោមភាព ឃ្លាំងផ្ទុកទំនិញចំនួន២កន្លែង នៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងខាងលើនេះ ដោយឃ្លាំងទី១៖ គឺកម្លាំងបានត្រួតពិនិត្យរកឃើញមាន ម៉ាស៊ីនត្រជាក់ និងប្រេងរំអិល ។
ដោយឡែកឃ្លាំងទី២៖ រកឃើញមាន សំបកកង់រថយន្តថ្មីជាច្រើនផងដែរ ប៉ុន្តែទំនិញទាំងអស់នោះសុទ្ធតែមានបិទពន្ធត្រឹមត្រូវតាមច្បាប់ ។
ក្រោយប្រតិបត្តិការ មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស ។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕ ស តារា