ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ៊ីយ៉ាន់ដាយបត់មិនប្រយ័ត្នប៉ះរថយន្តRANGE ROVERរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដហ៊ីយ៉ាន់ដាយបត់មិនប្រយ័ត្នប៉ះរថយន្តRANGE ROVERរងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០ នាទីរសៀល ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងទួលពង្រ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យ ថាមុនពេលកើតហេតុគេបានឃើញរថយន្ដហ៊ីយ៉ាន់ដាយធន់ធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3C-8989 ធ្វើក្នុងទិសដៅពីត្បូងមកជើងបានវ៉ារថយន្ដមួយគ្រឿងម៉ាក RANGE ROVER ដែលពាក់ស្លាកលេខភ្នំពេញ2Q-0198 ធ្វើដំណើរស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុរថយន្ដហ៊ីយ៉ាន់ដាយបានបត់ស្ដាំបណ្ដាលឲ្យគៀបរថយន្ដRANGE ROVER ខ្ទេច ផ្នែកខាងឆ្វេងយ៉ាងដំណំ ភ្លាមៗនោះជនជាតិចិន២នាក់បានចុះពីរថយន្ដដើរទៅបាត់ ដោយបានឲ្យតំណាងរថយន្ដចុះមកដោះស្រាយជាមួយរថយន្ដហ៊ីយ៉ាន់ដាយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ហើយ បានវាស់វែងអូសរថយន្ដទាំង២យកទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕ ភារ៉ា ដង្កោ


ចែករំលែក៖