ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់វ័យក្មេង២នាក់ ក្រោយឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ដាក់ក្នុងហោប៉ៅខោបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនចោរឆក់វ័យក្មេង២នាក់ ក្រោយធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ ដែលដាក់ទូរស័ព្ទហោប៉ៅខោខាងឆ្វេង បានសម្រច ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ និងបើកបំបុកម៉ូតូជនសង្ស័យបណ្ដាលឲ្យដួលទាំង២គ្រឿង ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាមកចាប់ក្របួចជាប់រួចប្រគល់ប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ ចាត់ការតាមច្បាប់ ។

ករណីឆក់ទូរស័ព្ទដៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ទី២៧ខែឧសភា ឆ្នាំ២០១៨នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវលេខ២៦១ ក្រុម៣៥ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះ ទី១ឈ្មោះ ដុស ឧត្តម ហៅដម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាអ្នកឆក់ទូរសព្ឌ័ដៃពីនារីរងគ្រោះ) ។ ទី២ឈ្មោះ ហង្ស ចាន់ វាសនា អាយុ១៨ឆ្មាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវលេខ២០០៤សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាអ្នកបើកម៉ូតូ។

ចំណែកនារីរងគ្រោះមានឈ្មោះ ថេ លីនអាយុ២២មុខរបរលក់ដូរស្នាក់ផ្ទះលេខ៥៥ដេផ្លូវ២៣០សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

យោងតាមសំដីរបស់នារីរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះទៅផ្សារធ្វើដំណើរតាមផ្លូវលេខ២៦១ ពីកើតទៅលិចដោយដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅខោខាងឆ្វងពេលជិះបានពាក់កណ្ដាលផ្លូវស្រាប់លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកសងសេ១២៥សេរី០១៨ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GW-0416 មកក្រោយហើយក៏ឆក់យកទូរសព្ទ័ដែលដាក់នៅក្នុងហោប៉ាវខោបានសំរេច។ ក្រោយពីឆក់បានហើយជនសង្ស័យទាំង២នាក់បានជិះគេចខ្លួនភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗហើយជនសង្ស័យដែលអង្គុយខាងក្រោយបានយកមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះទៀតតែដោយសារតែផ្លូវមានរថយន្តនៅខាងមុខជនសង្ស៏យបានបន្ថយល្បឿនធ្វើអោយជនរងតាមមកពីក្រោយទាន់ក៏បុកដួលទាំងជនរងគ្រោះនិងជនសង្ស័យហើយភ្លាមនោះប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់អោយបូលិសទឹកល្អក់២យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ។ក្នុងហេតុការណ៍នោះដែល បានធ្វើឲ្យនារីរងគ្រោះដួលរលាត់ដៃជើងផងដែរ តែមិនបង្កឲ្យរបួសធ្ងន់ធ្ងរទេ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងម៉ូតូត្រូវបានសម្ថតកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលទួលគោកដើម្បីកសាងសុំណុំរឿងចាត់តាមនតិវិធី ចំណែកទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ ៕ ស តារា


ចែករំលែក៖