ព័ត៌មានទាន់ហេតុការណ៍៖

បាល់មូល! ម្ចាស់ជើងឯកអាល្លឺម៉ង់ធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល

ចែករំលែក៖

ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែពួកគេបានធ្លាក់ចេញពីកម្មវិធីWorld Cup ត្រឹមវគ្គចែកពូលក្រោយចាញ់ក្រុម ជម្រើសជាតិកូរ៉េខាងត្បូង 2-0 ។

វា​ស្ទើរ​តែ​មិន​ជឿ​​ដែល​ក្រុម​ខ្លាំង​លើ​លោក​អាល្លឺម៉ង់​មិន​អាច​ធ្វើ​អ្វី​កូរ៉េ​ខាង​ត្បូង​​​ដែល​មក​ពី​អាស៊ីបានហើយថែមទាំងចាញ់ទៀតផង។ ២​គ្រាប់​របស់​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Y.Kim នៅ​នាទី​ទី​៩០ និង​ប្រធាន​ក្រុម H.Son នៅ​នាទី​ទី​៩០+៦ ។

គ្រូបង្គោលជម្រើសជាតិអាល្លឺម៉ង់ Joachim Low និយាយថា “ក្រុមរបស់យើងសមនឹង ធ្លាក់ពី World Cup 2018នេះហើយ។ យើងពិត ជាខកចិត្តខ្លាំងណាស់ចំពោះ លទ្ធផលធ្លាក់ចេញពីកម្មវិធីនេះ។ ខ្ញុំហាក់បីដូចជារកអ្វីថ្លែងពុំបានទេពេលឥឡូវ នេះដោយសារតែវាឈឺចាប់ណាស់” ។

គ្រូបង្វឹករូបនេះបានបន្តថា “ខ្ញុំពិតជាភ្ញាក់ផ្អើល ពីព្រោះយើងមិនបានផ្តួលក្រុម កូរ៉េខាងត្បូង។ ការខកចិត្តរបស់ខ្ញុំលើការធ្លាក់ចេញ ពិតជាធំណាស់។ យើងពិតជាមិនស័ក្តិសម ក្នុងការឈ្នះពាននេះម្តងទៀតឡើយ។ យើងមិនស័ក្តិសមក្នុងការឈាន ទៅវគ្គ១៦ក្រុម ចុងក្រោយឡើយ។ យើងបានខិតខំព្យាយាមខ្លាំង ដើម្បីឈ្នះ ប៉ុន្តែ យើងមិនបានទទួលឱកាស ក្នុងការរកគ្រាប់បាល់នាំមុខឡើយ” ។

ចំណែកខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil បាន​ប៉ះ​ពាក្យ​សម្ដី​ជាមួយ​អ្នក​គាំទ្រ​របស់​​អាល្លឺម៉ង់​ប៉ុន្មាន​នាក់ ពេល​ដែល​គេ​ដើរ​ចេញ​ពី​ទីលាន ក្រោយ​​មិន​អាច​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ ​បន្ត​។ ក្រុម​អ្នក​គាំទ្រ​មួយ​ក្រុម​ដែល​អង្គុយ​ជិត​ច្រក​​ដើរ​បាន​​ចង្អុល​និង​ស្ដី​បន្ទោស​ទៅ​លើ​ខ្សែ​បម្រើ​របស់ Arsenal ខាង​លើ។ ឃើញ​សកម្មភាព​បែប​នេះ Ozil ទប់​ចិត្ត​មិន​បាន​ក៏​តប​ត​សម្ដី​វិញ។

អ្នកគាំទ្រអាល្លឺម៉ង់មិនសប្បាយចិត្តនោះឡើយដោយសារតែក្រុមការពារតំណែងជើងឯកស្ថិតនៅបាតពូល មានត្រឹម៣ពិន្ទុប៉ុណ្ណោះពី៣ប្រកួត ហើយនេះជាលើកដំបូងតាំងពីឆ្នាំ ១៩៣៨មក ដែលអាល្លឺម៉ង់ធ្លាក់ពី World Cup ត្រឹមជុំទី១។នៅ World Cup ​៤​ដង​ចុង​ក្រោយ អាល្លឺម៉ង់​តែង​តែ​ឡើង​​យ៉ាង​ហោច​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្នុងនោះ​បន្ត​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​២​លើក​។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​ពួក​គេ​មិន​អាច​ផ្ដួល​ក្រុម​អាស៊ីបាន​ពេលជួប​គ្នា​នៅ World Cup​។ ពួកគេ​ជា​ក្រុម​ការពារជើងឯក​ទី​៤​ក្នុង​៥​ព្រឹត្តិការណ៍ World Cup ​ចុង​ក្រោយ​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែកពូល បន្ទាប់​ពី​បារាំង​ក្នុង​ឆ្នាំ​២០០២, អ៊ីតាលី ក្នុង​ឆ្នាំ​២០១០, អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០១៤។

គួរបញ្ជាក់ថា ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​ F បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​គឺ​​ក្រុមជម្រើស​ជាតិ​ស៊ុយអែត​ និងម៉ិចស៊ីកូ ​ ចំណែកក្រុមដែលវិលត្រឡប់ ទៅផ្ទះវិញគឺកូរ៉េខាងត្បូង និងអាល្លឺម៉ង់។

ក្រុម​ជម្រើស​ជាតិ​ម៉ិចស៊ីកូ​ដែល​ធ្វើ​បាន​យ៉ាង​ល្អ​​​​២​ប្រកួត​កន្លង​មក​ ឈ្នះ​ទាំង​២​ប្រកួត​ ​មាន​៦​ពិន្ទុ​នោះ​ បែរ​ជា​ភ្លាត់​ចាញ់​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល​នេះ​ដោយ​​​ថ្វី​ជើង​​​ ស៊ុយអែត​ ក្នុង​​លទ្ធផល​ ៣-០។ ៣​គ្រាប់របស់​ស៊ុយអែត​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Augustinsson នៅ​នាទី​ទី​៥០ និង​គ្រាប់​ទី​២​រក​បាន​ដោយ​កីឡាករ Granqvist ពី​ការ​ស៊ុតបាល់​ពិន័យ​១១​ម៉ែត្រនៅនាទី​ទី​៦២ ខណៈ​គ្រាប់​ទី​៣​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ម៉ិចស៊ីកូ​គឺ Edson Alvarez នៅ​នាទី​ទី៧៤ ។

សូមបញ្ជាក់ថា កាលពីប្រកួតជាមួយកូរ៉េខាងត្បូងនោះអាល្លឺម៉ង់​ដត្រូវ​ការ​ឈ្នះ​យ៉ាង​ចាំ​បាច់​បំផុត​ដើម្បី​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​ម៉ិចស៊ីកូ ប៉ុន្តែ​មិន​អាច​ទម្លាយ​រនាំង​ការពារ​ដ៏​រឹងមាំ​ និង​អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​កូរ៉េ​បានឡើយ បែរ​ជា​របូត​រហូត​២​គ្រាប់​នៅ​ចុង​ម៉ោង​ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Young-Gwon Kim និង​ Heung-Min Son ធ្វើ​ឲ្យ​ពួកគេ​មិន​ត្រឹម​អស់​ឱកាស​ឡើង​ទេ​ ថែម​ទាំង​បញ្ចប់​ពូល​នៅ​បាត​តារាង​ថែម​ទៀត។

​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ក្រុម​ដែល​លើក​ពាន​ World Cup ច្រើន​តែ​ធ្លាក់​វគ្គ​ចែក​ពូល​នៅ​ World Cup គឺ​មាន​តែក្រុមជម្រើសជាតិ​ប្រេស៊ីល​មួយ​ប៉ុណ្ណោះ​ដែល​ឈ្នះ​ឆ្នាំ​២០០២ ហើយ​ធ្លាក់​វគ្គ​៨​ក្រុម​នៅ​ World Cup ២០០៦។

ឆ្នាំ​១៩៩៨៖ បារាំង​ឈ្នះ​ World Cup (ក្នុង​ប្រទេស​បារាំង​ផ្ទាល់) ឆ្នាំ​២០០២៖ បារាំង​ធ្លាក់​វគ្គ​ចែក​ពូល (នៅ​កូរ៉េ-ជប៉ុន)

ឆ្នាំ​២០០៦៖ អ៊ីតាលី​ឈ្នះ​ World Cup (នៅ​អាល្លឺម៉ង់) ឆ្នាំ​២០១០៖​ អ៊ីតាលី​ធ្លាក់​វគ្គ​ចែក​ពូល​ (នៅ​អាហ្វ្រិក)​

ឆ្នាំ​២០១០៖ អេស្ប៉ាញ​ឈ្នះ​ World Cup (នៅ​អាហ្វ្រិក)​ ឆ្នាំ​២០១៤៖ អេស្ប៉ាញ​ធ្លាក់​វគ្គ​ចែក​ពូល​ (នៅ​ប្រេស៊ីល)

ឆ្នាំ​២០១៤៖ អាល្លឺម៉ង់​ឈ្នះ World Cup (នៅ​ប្រេស៊ីល) ឆ្នាំ​២០១៨៖ អាល្លឺម៉ង់​ធ្លាក់​វគ្គ​ចែក​ពូល​ (នៅ​រុស្ស៊ី) ។

 

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨៖

World – World Cup
FT Korea Republic 2 – 0 Germany View events More info
FT Mexico 0 – 3 Sweden View events More info
FT Serbia 0 – 2 Brazil View events More info
FT Switzerland 2 – 2 Costa Rica
Brazil – Serie B
FT Juventude 0 – 1 Vila Nova View events More info
FT Oeste 1 – 0 Avaí View events More info
FT Goiás 2 – 1 CRB
Iceland – 1. Deild
FT HK 1 – 0 Fram

 

Japan – J2 League
FT Fagiano Okayama 0 – 1 Tokyo Verdy
Sweden – Svenska Cupen
FT IFK Luleå 0 – 2 Team Thoren View events More info
FT Gute 2 – 1 Värmdö More info
FT Kvarnsveden 0 – 2 Sandviken
USA – USL
FT Nashville 0 – 2 Indy Eleven View events More info
FT Real Monarchs 1 – 0 Fresno FC View events More info
USA – PDL
FT North Carolina II 1 – 0 Carolina Dynamo More info
FT Birmingham Hammers 0 – 2 Tri-Cities More info
FT Ventura Count… 1 – 2 Seahorses

 

World – Club Friendlies

FT Bohemians 1905 5 – 1 Trenčín More info
FT Karviná 3 – 1 Górnik Zabrze More info
FT Silkeborg 3 – 0 Vendsyssel More info
FT Khimki 2 – 1 Zorkiy More info
FT Örebro 2 – 0 GIF Sundsvall More info
FT Opava 2 – 3 Nitra More info
FT Dainava 0 – 2 Wigry Suwałki More info
FT Jablonec 1 – 1 Vysočina Jihlava More info
FT Brøndby 2 – 3 Shakhtar Donetsk More info
FT Sepsi 1 – 1 CFR Cluj More info
FT Botoşani 0 – 0 Aerostar Bacău More info
FT Ludogorets 3 – 1 Akhmat Grozny More info
FT Zrinjski 1 – 1 Yenisey More info
FT DAC 1 – 1 Videoton More info
FT Admira 1 – 0 Szombathelyi H… More info
FT Proleter Novi Sad 0 – 2 Rubin Kazan’ More info
FT Arsenal Tula 1 – 1 V-Varen Nagasaki More info
FT Apollon 2 – 0 Inter Zaprešić More info
FT Mura 1 – 4 Ural More info
FT Bayreuth 1 – 5 Würzburger Kickers More info
FT Dinamo Vranje 2 – 1 Radnik Surdulica More info
FT Wacker Innsbruck 0 – 0 Qarabağ More info
FT Lafnitz 3 – 5 Mattersburg More info
FT Stadlau 1 – 4 Floridsdorfer AC More info
FT Stuttgart II 0 – 1 Austria Lustenau More info
FT Wehen Wiesbaden 4 – 1 Schott Mainz More info
FT Mandel United 0 – 2 Kortrijk More info
FT Herk 0 – 6 Sint-Truiden More info
FT Lochristi 1 – 9 Lokeren More info
FT Annan Athletic 2 – 4 Stranraer More info
FT Airdrieonians 1 – 1 Stirling Albion

 


ចែករំលែក៖