អ្នកទោសនៅទីក្រុងប៉ារីស ប្រទេសបារាំងត្រូវបានបក្ខពួករំដោះចេញពីគុកដោយប្រើឧទ្ធម្ភាគចក្រ មុនពេលគេចខ្លួនតាម រថយន្តនៅថ្ងៃទី១ខែកក្កដា។
អ្នកទោសឈ្មោះ Redoine Faid អាយុ៤៦ឆ្នាំបានគេចខ្លួនចេញពីគុក នៅតំបន់ Reau ស្ថិតនៅភាគខាង ត្បូងទីក្រុងប៉ារីស កាលពីថ្ងៃទី១ខែកក្កដា ដោយមានការចូលរួមពីបក្ខពួកពីរនាក់ ហើយសកម្មភាពប្លន់គុកកើតឡើងក្នុង រយៈពេលប្រមាណ១០នាទីប៉ុណ្ណោះ។
តំណាងមន្ទីរឃុំឃាំង Martial Delabrove បានឲ្យដឹងថា នៅពេលនោះអ្នក ទោស កំពុងតែនិយាយគ្នាជាមួយសាច់ ញាតិ។ ឧទ្ធម្ភាគចក្រចុះចតនៅវេលាម៉ោង ១១និង ១៥នាទី ក្នុងទីលានមន្ទីរឃុំឃាំង។
បុរសពីរនាក់ជាបក្ខពួកស្លៀកពាក់ខៅអាវខ្មៅ បំពាក់កាំភ្លើងយន្ត Kalashnikov ក្រោយមក បានគប់គ្រាប់បែក និងសម្រុក ចូលបន្ទប់សួរសុខទុក្ខ ចំណែកសន្តិសុខ យាមគុកដែល មិនមានអាវុធនៅក្នុងដៃ បានបង្ខំចិត្តលាក់ខ្លួនយកសុខ។
ជនសង្ស័យបានទុកឧទ្ធម្ភាគចក្រ ចោល នៅស្រុក Garges Les Gonesse ជាយក្រុងប៉ារីស។ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា អ្នកបើកបរឧទ្ធសម្ភាគចក្រជា គ្រូបង្រៀនបើកយន្តហោះ ត្រូវបក្ខពួកចាប់បង្ខំឲ្យបើកឧទ្ធម្ភាគចក្រចូលទៅប្លន់គុក ខាងលើ ក្រោយមកក៏បានដោះលែងឲ្យមានសេរីភាពវិញ។ក្រសួងមហាផ្ទៃ បារាំងបានបើកការស្វែងរកជាទ្រង់ទ្រាយធំ ដើម្បីចាប់ ខ្លួនអ្នកទោសខាងលើ។
អ្នកទោសឈ្មោះ Faid ត្រូវតុលាការ កាត់ទោសជាប់ពន្ធនាគារ ២៥ឆ្នាំ នៅក្នុង សវនាការកាលពីខែមេសា ពីបទប្លន់ ប្រដាប់អាវុធ និងសម្លាប់ប៉ូលិសស្រីម្នាក់ កាលពី៨ឆ្នាំមុន៕ ម៉ែវ សាធី