ប្រព័ន្ធផ្សព្វផ្សាយ Sputniknews បាន ដកស្រង់ប្រភពព័ត៌មានពី ក្រុមសន្តិសុខ មិចស៊ីកូឲ្យដឹងថា អ្នកនយោបាយពីររូប រងការធ្វើឃាតនៅថ្ងៃទី១ខែកក្កដា ជាថ្ងៃដែលប្រទេសនេះបោះឆ្នោតជាសកល។ សមាជិកគណបក្ស អភិវឌ្ឍន៍ជាតិ MORENA ដែលជាគណបក្សប្រឆាំង រងការ បាញ់សម្លាប់នៅក្នុងរដ្ឋ Chiapas នៅ ពេលដែល បានព្យាយាមរារាំងការស៊ី សំណូកនៅក្នុងការបោះឆ្នោត។ ក្នុងថ្ងៃ ជាមួយគ្នានោះដែរ សមាជិក មកពីគណ បក្សពលករ ក៏រងការបាញ់សម្លាប់នៅ ក្នុងផ្ទះ ផ្ទាល់ខ្លួនក្នុងរដ្ឋ Michoacan ភាគ ខាងលិចមិុចស៊ីកូ។
ហេតុការណ៍បាញ់សម្លាប់ អ្នកនយោបាយប្រឆាំងសំខាន់ខាងលើបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ដល់ការបោះឆ្នោត ប្រព្រឹត្ត ទៅដោយមិនមានតម្លាភាព ។ នៅថ្ងៃទី ១ខែកក្កដា ពលរដ្ឋ ម៉ិចស៊ីកូ ប្រមាណ៨៨លាននាក់ដែលមានសិទ្ធិបោះឆ្នោត ត្រូវ អញ្ជើញទៅបោះឆ្នោត។ ការបោះឆ្នោតនេះ គឺធ្វើឡើងជាកញ្ចប់តែម្តង ដោយត្រូវជ្រើសរើសប្រធានាធិបតីថ្មីផង បោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធ សភា ព្រមទាំងបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង និងអភិបាលរដ្ឋថ្មីផងដែរ។
ប្រទេសមិុចស៊ីកូ មានការឃោសនា បោះឆ្នោត យូរជាងគេបំផុត គឺចាប់តាំងពី ខែកញ្ញា ឆ្នាំ២០១៧ មកទល់ពេលនេះ មានរយៈពេល១០ខែ។ ក្នុងរយៈពេលនេះ គឺមានការសម្លាប់បេក្ខជនឈរឈ្មោះបោះឆ្នោត និងអំពើហិង្សាបង្ហូរឈាមយ៉ាងច្រើនផ្សេងទៀត។ ជារួមគឺមានមនុស្ស១៣៦នាក់ត្រូវគេសម្លាប់។ សង្គមស៊ីវិលនិងអង្គការ អន្តរជាតិបានវាយតម្លៃថា ការបោះឆ្នោត នៅម៉ិចស៊ិកអាណត្តិនេះ គឺជាការបោះឆ្នោតហិង្សាដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រ។ម៉ិចស៊ីកូ គឺជាប្រទេសមួយដែលនៅជាប់ព្រំដែនរបស់អាមេរិក។ រដ្ឋធម្មនុញ្ញរបស់ម៉ិច ស៊ីកូនេះ បានធានាការពារសិទ្ធិឲ្យពលរដ្ឋមានសិទ្ធិកាន់កាំភ្លើង។ ពលរដ្ឋម៉ិចស៊ីកូ មានចំនួនប្រមាណជា១៣០លាននាក់ ហើយជាងពាក់កណ្តាល រស់នៅក្នុងភាព ក្រីក្រ។ មិនតែប៉ុណ្ណោះ ប្រទេសនេះ ជាប់ឈ្មោះជាប្រទេសរួមរឹតដោយអំពើពុក រលួយ។ ចំណែកការធ្វើចរាចរណ៍គ្រឿងញៀនខុសច្បាប់ ក៏ល្បីមិនតិចដែរ។
ជាសរុប តាំងពីពេលបើកឲ្យឃោសនារកសំឡេងគាំទ្រ ដែលផ្តើមធ្វើតាំងពីខែ កញ្ញាឆ្នាំ២០១៧ រហូតមកទល់នឹងពេល នេះ មានអ្នកគាំទ្រនិងអ្នកនយោបាយ ប្រមាណជា ១៣៦នាក់ ត្រូវគេសម្លាប់។ ក្នុងនោះ គឺមានចំនួន៤៨នាក់ ដែលជា បេក្ខជនតំណាងរាស្ត្រ និងជាបេក្ខជនចៅ ហ្វាយក្រុងជាដើម។
ការសម្លាប់ ពុំមែនមានតែចំពោះអ្នក នយោបាយនោះទេ អ្នកកាសែតក៏ជាជន រងគ្រោះនៃអំពើឃាតកម្មដែរ។ កាលពី យប់ថ្ងៃសុក្រកន្លងទៅនេះ មានបុរសអ្នក កាសែតម្នាក់ ត្រូវគេបាញ់៣គ្រាប់ ស្លាប់ ភ្លាមៗនៅក្នុងរង្គសាលមួយ។ គាត់នោះគឺ ជាអ្នកកាសែតទី៦ហើយ ដែលត្រូវគេលួចធ្វើឃាតក្នុងឆ្នាំ២០១៨នេះ។ ឃាតកម្ម ទាំងអស់នេះ ភាគច្រើន គឺរកមុខឃាតកដៃ ដល់មិនឃើញទេ ដែលបញ្ហានេះ បង្កជា វិបត្តិនិទណ្ឌភាព និងអយុត្តិធម៌នៅក្នុងសង្គមម៉ិចស៊ីកូ យ៉ាងខ្លាំងក្លា។
ក្រៅពីអំពើហិង្សានិងការកាប់សម្លាប់ បរិយាការសនៃការបោះឆ្នោតនៅម៉ិចស៊ីកូនៅថ្ងៃបោះឆ្នោតនេះ គឺរួមរឹតដោយភាព សង្ស័យថានឹងមានលួចបន្លំសន្លឹកឆ្នោត។ អាចជាការទិញលក់សន្លឹកឆ្នោតដោយ ត្រង់ៗ ឬក៏ ការក្លែងបន្លំលទ្ធផលឆ្នោតតែ ម្តង។ អ្នកបោះឆ្នោតមួយចំនួន ត្រូវរង សម្ពាធ ឬការគំរាម។ ពលរដ្ឋខ្លះដែល ចេញទៅបោះឆ្នោតថ្ងៃនេះ ភ័យព្រួយពី សុវត្ថិភាពរបស់ខ្លួន៕ ម៉ែវ សាធី