ខេត្តកណ្តាល៖ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថាៈ «ថ្ងៃនេះ ពូសប្បាយចិត្តខ្លាំងណាស់ដែលបានមកជួបកូនក្មួយកម្មករជាង២ម៉ឺន៧ពាន់នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះជាថ្ងៃទី២ហើយ ដែលពូបានមកជួបកូនក្មួយនៅទីនេះ។ ពូអរគុណក្មួយៗដែលបានទទួលស្វាគមន៍រាក់ទាក់ និងផ្តល់នូវការស្រឡាញ់រាប់អានដ៏កក់ក្តៅដល់ពូ។ ពូមិនដែលធុញទ្រាន់ម្តងណាឡើយក្នុងការឈរថតរូបអនុស្សាវរីយ៍ជាមួយក្មួយៗ ហើយមានក្មួយមួយចំនួនក៏បានសុំពូឱបថើបដោយក្តីគោរពស្រឡាញ់បំផុត។
ពិតណាស់ ក្រៅពីក្រុមគ្រួសារពូ គឺពូមានកូនក្មួយជាទីស្រឡាញ់នៅទូទាំងប្រទេស។ ពូសន្យានឹងបន្តចុះជួបសួរសុខទុក្ខក្មួយៗ ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត។ ពូប្តេជ្ញាយកដើមទ្រូងពូការពារប្រជាពលរដ្ឋ និង ធានានូវសិទ្ឋិសេរីភាពពេញលេញរបស់កូនក្មួយកម្មករ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីកូនក្មួយមានការងារធ្វើល្អ មានប្រាក់ខែសមររម្យ ជាមួយនឹងផលប្រយោជន៍ការងារកាន់តែល្អប្រសើរឡើង។
ពូជូនពរកូនក្មួយកម្មករទូទាំងប្រទេសជួបតែសេចក្តីសុខ និងសូមកូនក្មួយបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ ដើម្បីពូមានឱកាសបន្តអភិវឌ្ឍន៍ប្រទេស និងជួយកូនក្មួយកម្មករអោយមានការងារធ្វើ និងជីវភាពរស់នៅកាន់តែល្អប្រសើ» ៕
ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ