ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១៨នាក់ដោយរលកកម្តៅវាយប្រហារកាណាដា៦ថ្ងៃកន្លងមក

ចែករំលែក៖

រលកកម្តៅ បានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា រហូតមកទល់ពេលនេះ គឺ៦ថ្ងៃ មកហើយ ដែលជាកម្តៅខ្លាំងបំផុតមិនធ្លាប់មានពីមុនមកនៅខេត្តកេបិច ប្រទេស កាណាដា បណ្តាលឲ្យមានអ្នកស្លាប់ជា ច្រើន និងចូលព្យាបាលក្នុងមន្ទីរពេទ្យ។

នៅក្នុងទីក្រុងម៉ុងរ៉េអាល់ មន្ត្រីរដ្ឋាភិ បាល បានប្រកាសឲ្យដឹងថា មានអ្នកស្លាប់ កើនឡើងដល់ទៅ១២នាក់ ភាគច្រើនអ្នកស្លាប់ស្ថិតនៅក្នុងតំបន់ Eastern Town ships ។

តាមមន្ត្រីសុខាភិបាលទីក្រុងម៉ុងរ៉េ អាល់ បានឲ្យដឹងថា អ្នកដែលស្លាប់ ភាគច្រើនរស់នៅក្នុងផ្ទះដែលគ្មានម៉ាស៊ីនត្រជាក់ និងមានបញ្ហាសុខភាពទៀតផង។

រដ្ឋាភិបាលកាណាដានៅថ្ងៃទី៥ ខែ កក្កដា បានប្រកាសអាសន្នពីសុខភាពដល់ពលរដ្ឋរស់នៅក្នុងតំបន់ភាគខាងត្បូង ខេត្ត កេបិច ក្នុងពេលដែលរលកកម្តៅនៅតែបន្ត ដដែល។

កាណាដាជាប្រទេសដែលមានអាកាសធាតុត្រជាក់លំដាប់ពិភពលោក ទាំងនោះ ហើយបានជាពលរដ្ឋប្រទេសនេះ មិនគិតដល់ការដាក់ម៉ាស៊ីនត្រជាក់ដើម្បីការពារ ពេលរដូវក្តៅ។ ជារៀងរាល់ឆ្នាំ មិនមាន កម្តៅក្តៅខ្លាំងដូចជាពេលនេះឡើយ ទើប ពលរដ្ឋមិនមានការប្រុងប្រយ័ត្ន បណ្តាល ឲ្យមានអ្នកស្លាប់ និងចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនបែបនេះ៕ ម៉ែវ សាធី


ចែករំលែក៖