ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេច ហេង សំរិន ប្រធានកិត្តិយសនៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមពិធីមិន្ទិញបើកការដឹកនាំឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី៦ដែលមានសមាជិកគណបក្សចូលរួមរាប់ម៉ឺននាក់នៅសាលមហោស្រពកោះពេជ្រ។
ការដង្ហែក្បួនមានការចូលរួមពីគណបក្សមកពីខណ្ឌទាំង១២នៅរាជធានីភ្នំពេញនិងបានហែក្បួនពីកន្លែងប្រារព្ធពិធីទៅកាន់ខណ្ឌនីមួយៗ ដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕