ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកពិភពលោក! បារាំង ឬក្រូអាតជាម្ចាស់ ជើងឯក World Cup 2018 ?

ចែករំលែក៖

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គផ្តាច់ព្រ័ត្រហើយសម្រាប់រាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមខ្លាំង អតីតជើងឯករងយូរ៉ូឆ្នាំ២០១៦មាន់គកបារាំងប៉ះជាមួយក្រុមខ្លាំងក្រូអាតនាវេលា ម៉ោង១០យប់ចូលថ្ងៃទី១៥ ខែកក្កដាម៉ោង នៅកម្ពុជានៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ ប្រទេសរុស្សុី ។

នៅក្នុងជំនួបនេះគេមើលឃើញថា បារាំងជាក្រុមខ្លាំងបានបំបាក់ក្រុមខ្លាំងបែល ហ្សុិក ១-០ ក្នុងពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក ក្រុមក្រូមអាតវិញបានបំបាក់ក្រុមខ្លាំងតោកំណាចអង់គ្លេស ២-១។ ក្រុមទាំង២នេះមានកីឡាករ និងសមត្ថ ភាពប្រហាក់ប្រហែលគ្នា ហើយកាលពីវគ្គ ជម្រុះតាមពូលក្រុមបារាំងធ្វើបានល្អដោយ មិនដែលចាញ់ទាល់តែសោះ ពោលគឺចាប់ពីប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក ឆ្នាំនេះមិនដែលស្គាល់រសជាតិចាញ់ទាល់ តែសោះ។ ចំណែកក្រុមអតីតជើងឯករងយូរ៉ូឆ្នាំ២០១៦បារាំងវិញក៏ធ្វើបានល្អដែរ ប៉ុន្តែប្រកួតកន្លងទៅមានស្មើ១ប្រកួតគឺស្មើ ជាមួយក្រុមដាណឺម៉ាកក្នុងវគ្គជម្រុះតាមពូល។ តាមប្រវត្តិប្រកួតគូនេះគឺបារាំងដូចជាមានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះដោយផ្អែកលើបទពិសោធរវាងក្រុម ទាំងពីរ។ ក្រុមបារាំងត្រូវបានគេមើល ឃើញថា កំពុងតែឡើងជើងខ្លាំង និងយុទ្ធសាស្ត្រ លេងល្អដែលអាចយក ឈ្នះក្រូអាតបាន ពីព្រោះប្រវត្តិប្រកួតកន្លងទៅបារាំង ធ្វើបានល្អជាងក្រូអាត ។

នៅក្នុងប្រវត្តិព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្រុមមាន់គកបារាំងមានប្រវត្តិល្អជាងក្រូមអាតដូចគ្នាដោយធ្លាប់ឈ្នះជើង១ដងខណៈដែលក្រូមអាតមិនធ្លាប់ឈ្នះជើង ឯកពិភពលោកមួយនេះទេ ។

ប្រសិនបើបារាំងអាចដណ្តើមពានរង្វាន់ ពិភពលោកមួយនេះគឺបានបំបែកកំណត់ ត្រារបស់ខ្លួនតាំងពីឆ្នាំ១៩៩៨ដែលក្រុម មួយនេះខកខានឈ្នះរយៈពេល២០ឆ្នាំ មកហើយ។ ចំណែកក្រូអាតវិញប្រសិនបើ លើកពានពិភពលោកឆ្នាំនេះមានន័យថា ក្រូមអាតនឹងកែប្រែប្រវត្តិសាស្ត្របាល់ទាត់ ពិភពលោកដែលមិនធ្លាប់មាន ដោយក្រុម មួយនេះបានត្រឹមចំណាត់ថ្នាក់លេខ៣ម្តង គត់តាំងពីឆ្នាំ១៩៩៨។

ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកម្ចាស់ជើងឯកបាល់ ទាត់ពិភពលោកឆ្នាំ២០១៨នេះ?

សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍បាល់ ទាត់ពិភពលោកឆ្នាំ២០១៤នៅប្រទេស ប្រេសុីលក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ៣គឺក្រុមហុល្លង់ ខណៈដែលប្រេសុីលម្ចាស់ ផ្ទះបានចំណាត់ថ្នាក់លេខ៤។ ចំណែក ក្រុមម្ចាស់ជើងឯកគឺអាល្លឺម៉ង់ ហើយក្រុម អាហ្សង់ទីនជាម្ចាស់ជើងឯករង(លេខ២) ប៉ុន្តែឆ្នាំនេះប្រវត្តិសាស្ត្របានកែប្រែទាំង អស់ដោយក្រុមម្ចាស់ជើងឯក ម្ចាស់ជើង ឯករង ក្រុមចំណាត់ថ្នាក់លេខ៣ និងក្រុម ចំណាត់ថ្នាក់លេខ៤គឺគ្មានក្រុមទាំងនេះ ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រទៀតទេ ។

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

បារាំង៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៥ដងបូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់បានលើកពានម្តងក្នុងឆ្នាំ១៩៩៨ ។

៥ប្រកួតចុងក្រោយរបស់បារាំងគឺឈ្នះ៤ប្រកួត និងស្មើ១ប្រកួត។ ៣ប្រកួតចុង ក្រោយរបស់ក្រុមជម្រើសជាតិបារាំងគឺ ឈ្នះ ក្រុមអាហ្សង់ទីន ៤-៣ ក្នុងវគ្គ១៦ក្រុម ឈ្នះក្រុមអ៊ុយរុយហ្គាយ ២-០ ក្នុងវគ្គ៨ ក្រុម និងឈ្នះបែលហ្សុិក ១-០ ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ។

គ្រូបង្វឹក៖ លោក Didier Deschamps

អ្នកចាំទី៖ Hugo Lloris (Tottenham Hotspur/England), Steve Mandanda (Marseille), Alphonse Areola (Paris Saint-Germain).

ខ្សែការពារ៖ Djibril Sidibe (Monaco), Benjamin Pavard (Stuttgart/Germany), Samuel Umtiti (Barcelona/Spain), Raphael Varane (Real Madrid/Spain), Presnel Kimpembe (Paris Saint-Germain), Adil Rami (Marseille), Benjamin Mendy (Manchester City/England), Lucas Hernandez (Atletico Madrid/Spain).

ខ្សែបម្រើ៖ Paul Pogba (Manchester United/England), Corentin Tolisso (Bayern Munich/Germany), Blaise Matuidi (Juventus/Italy), Ngolo Kante (Chelsea/England), Steven Nzonzi (Sevilla/Spain).

ខ្សែប្រយុទ្ធ៖ Antoine Griezmann (Atletico Madrid/Spain), Olivier Giroud (Chelsea/England), Kylian Mbappe (Paris Saint-Germain), Ousmane Dembele (Barcelona/Spain), Florian Thauvin (Marseille), Nabil Fekir (Lyon), Thomas Lemar (Monaco)។

ក្រូអាត៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន ៥ដង បូករួមទាំងលើក នេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៩៨ និងធ្លាប់បានជាប់ លេខ៣ម្តង ក្នុងឆ្នាំ១៩៩៨។

៥ប្រកួតចុងក្រោយរបស់ក្រុមក្រូអាតគឺ ឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិក្រូអាតគឺឈ្នះ ឈ្នះក្រុមដាណឺម៉ាកដោយ បាល់បេ៉ណាល់ ទី ៣-២ ក្នុងវគ្គ១៦ក្រុម ឈ្នះក្រុមម្ចាស់ផ្ទះរុស្សុីដោយបាល់បេ៉ណាល់ទី ៤-៣ ក្នុងវគ្គ ៨ក្រុម និងឈ្នះអង់គ្លេសនៅម៉ោងបន្ថែម ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

គ្រូបង្វឹក៖ លោក Zlatko Dalic

អ្នកចាំទី៖ Danijel Subasic (Monaco), Lovre Kalinic (Gent), Dominik Livakovic (Dinamo).

ខ្សែការពារ៖ Vedran Corluka (Lokomotiv Moscow), Domagoj Vida (Besiktas), Ivan Strinic (Sampdoria), Dejan Lovren (Liverpool), Sime Vrsaljko (Atletico Madrid), Josip Pivaric (Dynamo Kiev), Tin Jedvaj (Bayer Leverkusen)Duje Caleta-Car (Salzburg).

ខ្សែបម្រើ៖ Luka Modric, Mateo Kovacic (both Real Madrid), Ivan Rakitic (Barcelona), Milan Badelj (Fiorentina), Marcelo Brozovic (Inter), Filip Bradaric (Rijeka).

ខ្សែប្រយុទ្ធ៖ Mario Mandzukic (Juventus), Ivan Perisic (Inter), Nikola Kalinic (AC Milan), Andrej Kramaric (Hoffenheim), Marko Pjaca (Schalke), Ante Rebic (Eintracht)។

ប្រវត្តិជួបគ្នា៥ប្រកួតសម្រាប់គូនេះ

30/03/11France 0 – 0 Croatia

18/06/04Croatia 2 – 2 France

28/05/00Croatia 0 – 2 France

13/11/99France 3 – 0 Croatia

09/07/98France 2 – 1 Croatia

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: បារាំងឈ្នះ ១-០

ទស្សនៈPD: បារាំងឈ្នះ ២-១

ទស្សនៈAsianB: បារាំងអាចឈ្នះ ៕


ចែករំលែក៖