ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងក្រុមប៉ូលិសនៅជីកាហ្គោក្រោយបាញ់សម្លាប់បុរសម្នាក់

ចែករំលែក៖

ប៉ូលិសអាមេរិកកំពុងប្រឈមនូវបញ្ហាយ៉ាងធំ ដោយមហាជនធ្វើបាតុកម្មប្រឆាំងនៅទីក្រុងជីកាហ្គោដែលជាទីក្រុងមាន ពលរដ្ឋច្រើនលំដាប់ទី៣នៅអាមេរិក ក្រោយពេលប៉ូលិសបាញ់សម្លាប់បុរស ម្នាក់ កាលពីយប់ថ្ងៃទី១៤ ខែកក្កដា។

ក្រុមបាតុករជាច្រើននាក់បានប្រមូល ផ្តុំគ្នានៅកន្លែងកើតហេតុ ដោយប្រើប្រាស់ ដុំថ្ម ដបទឹកសុទ្ធ គប់ទៅលើកម្លាំងប៉ូលិសដែលកំពុងធ្វើការនៅទីនោះ។ លោក Anthony Guglielmi អ្នកនាំពាក្យស្នងការប៉ូលិស ទីក្រុងជីកាហ្គោបានបញ្ជាក់ថា កម្លាំងប៉ូលិស បានចាប់ខ្លួនមនុស្ស៤នាក់ចូលរួមក្នុងបាតុកម្មបង្កជាហិង្សាកាលពីយប់ថ្ងៃទី១៤ ខែ កក្កដា។

លោក Anthony Guglielmi បន្តទៀត ថា ហេតុការណ៍ចាប់ផ្តើមឡើងពីការផ្ទុះ អាវុធ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា នៅពេលដែលប៉ូលិសកំពុងតែធ្វើការយាមល្បាតនៅតំបន់ South Shore ហើយក៏ បានសួរនាំបុរសម្នាក់ដែលមានអាវុធជាប់ខ្លួន។ ក្រោយមកប៉ូលិសក៏បានបាញ់សម្លាប់ ដោយសារតែមិនសហការជាមួយប៉ូលិស។ ប៉ូលិសត្រូវតែធ្វើរបាយការណ៍ក្នុងរយៈ ពេល៣០ថ្ងៃ បញ្ជាក់ពីបញ្ហាខាងលើ មុនពេលក្រសួងយុត្តិធម៌ស្រាវជ្រាវបញ្ជាក់ ការណ៍ពិត។

មកទល់ពេលនេះ គេមិនទាន់ប្រកាសពីអត្តសញ្ញាណជនរងគ្រោះ ដែលត្រូវប៉ូលិស បាញ់សម្លាប់នោះឡើយ។ ប៉ុន្តែករណី បាញ់សមា្លប់ពលរដ្ឋពីកម្លាំងប៉ូលិសរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ។ កន្លង មកការបាញ់សម្លាប់ជនជាតិស្បែកខ្មៅនៅអាមេរិក បានបង្កឲ្យមានមហាបាតុកម្មទ្រង់ទ្រាយធំ ដោយក្រុមបាតុករបានចោទ ប្រកាន់ថា បានប្រកាន់ពូជសាសន៍៕ ម៉ែវ សាធី


ចែករំលែក៖