កាលពីថ្ងៃទី១៥ ខែកក្កដា ប្រធានាធិប តីរុស្ស៊ីលោក ពូទីន បានប្រកាសថា រុស្ស៊ី និងបារាំងកំពុងតែបង្កើនទម្រង់នៃកិច្ច សហប្រតិបត្តិការទ្វេភាគី ដែលធ្លាប់បាន បង្កើននាពេលកន្លងមក។ កតា្តខាងលើធ្វើឲ្យមានក្តីសង្ឃឹមពីទំនាក់ទំនងរវាងប្រទេស អឺរ៉ុប នឹងរុស្ស៊ីល្អប្រសើរឡើងវិញ។
ការប្រកាសខាងលើ ក្នុងពេលដែល លោក ពូទីន បានអញ្ជើញមេដឹកនាំបារាំង លោក ម៉ាក្រុង ទៅកាន់រុស្ស៊ី ដើម្បីធ្វើទស្សន កិច្ចការប្រកួតបាល់ទាត់ពិភពលោកវគ្គ ផ្តាច់ព្រ័ត្រ រវាងបារាំង នឹងប្រទេសក្រូអាត ដែលធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា ហើយបារាំងទទួលបានជ័យជម្នះជាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨។
ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា «នៅពេលខាងមុខ យើងនឹងរៀបចំឲ្យមាន កិច្ចពិភាក្សា សហសភា រវាងរុស្ស៊ី នឹង បារាំង។ យើងសង្ឃឹមថា ទម្រង់នៃកិច្ច សហប្រតិបត្តិការដូចកាលពីមុនកំពុងតែធ្វើឲ្យប្រសើរឡើងវិញ។ ចំណុចទាំងនោះ នឹងធ្វើឲ្យយើងឆ្លងកាត់ដំណាក់កាលលំបាក បំផុត ដែលយើងបានប្រឈមមុខនាពេល កន្លងមក»។
កិច្ចប្រជុំនៃគណៈកម្មាធិការសហសភា រុស្ស៊ី-បារាំង បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ហើយត្រូវបានផ្អាកនៅឆ្នាំ២០១៥ ដោយសារតែទំនាក់ទំនងរវាងទីក្រុងមូស្គូ នឹង ប្រទេសលោកខាងលិចប្រឈមមុខតាន តឹងដាក់គ្នា ជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ខ្លួន។ ក្រោយមួយរយៈពេលផ្អាក គណៈ កម្មការនេះ នឹងជួបប្រជុំនៅទីក្រុងមូស្គូក្នុងរយៈពេលពីថ្ងៃទី២០-២៩ ខែកក្កដា។
ប្រទេសលោកខាងលិច ក្នុងនោះមាន សមាជិកអឺរ៉ុប ដូចជាបារាំង បានអនុវត្តការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងទីក្រុងមូស្គូ។ រុស្ស៊ីបានព្រមានថា ការដាក់ទណ្ឌកម្មទាំង នោះ មិនបង្កឲ្យមានផលប៉ះពាល់ដល់រុស្ស៊ីនោះឡើយ។
កាលពីយប់ថ្ងៃទី១៥ ខែកក្កដា មន្ត្រីជាន់ ខ្ពស់បារាំងជាច្រើនរូប បានអមដំណើរ ប្រធានាធិបតីម៉ាក្រុង ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រ។ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាលើបញ្ហាមួយចំនួន បន្ទាប់ពីការប្រកួតបាល់ទាត់បានបញ្ចប់ទៅផងដែរ៕ ម៉ែវ សាធី