រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាហ្វហ្គានីស្ថាន ស្ថានរងការវាយដោយ ប្រហារគ្រាប់បែក ទៅលើក្បួនឃោសនាបោះឆ្នោតបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ ។ ពលរដ្ឋអាហ្វហ្គានី ស្ថាន ស្ថាននៅតែបង្ហាញក្តីបារម្ភពីសន្តិសុខ សុវត្ថិភាព បើទោះបីរដ្ឋាភិបាលបាន បង្កើនការយាមល្បាតរក្សាសន្តិសុខក្តី ។ ប៉ុន្តែការវាយប្រហារនៅតែបន្តកើតមាននៅក្នុងប្រទេសនេះដដែល ។
តាមតួលេខរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញថា ចំនួនមនុស្ស ស្លាប់ ក្នុងរវាងឆមាសទីមួយឆ្នាំ២០១៨នេះ បានកើនដល់ជិត១៧០០នាក់។ នេះគឺជា ចំនួនដ៏ច្រើនបំផុត ក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ។ ក្រុមភេរវកម្មអ៊ិស្លាមជ្រុល និយម ដែលមានដូចជា ក្រុមតាលីបង់ និងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម គឺជាក្រុម ដែលបានធ្វើសកម្មភាពវាយប្រហារភេរវកម្មសម្លាប់ជីវិតជនស្លូតត្រង់អាហ្វហ្កានីស្ថាន សឹងតែរៀងរាល់ថ្ងៃ។ តែបន្ថែមពីនេះ ប្រតិបត្តិការរបស់កងទ័ពអាហ្វហ្គានីស្ថាន និង កងទ័ពអាមេរិក ក៏ជាមូលហេតុនៃការស្លាប់ មួយផ្នែកដែរ។ ជិត១៧០០នាក់ នេះគឺជា ចំនួនប្រជាជនស៊ីវិល ដែលបានស្លាប់នៅ អាហ្វហ្គានីស្ថាន ចន្លោះពីខែមករា ដល់ ចុងខែមិថុនា ឆ្នាំ២០១៨នេះ ហើយដែល ភាគច្រើន គឺស្លាប់ដោយហេតុការណ៍ ភេរវកម្ម។ តួលេខនេះ ត្រូវបានស្រង់ស្ថិតិ ដោយក្រុមបេសកកម្មការងាររបស់អង្គការសហប្រជាជាតិ ប្រចាំអាហ្វហ្គានីស្ថាន។ ១០ឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្លាប់ដែលជាជនស៊ីវីលអាហ្វហ្គានីស្ថាន មិនដែល មានខ្ពស់ដល់ម្លុឹងទេ។ អំពើភេរវកម្មផ្ទួនៗ បង្កឡើងដោយក្រុមអ៊ិស្លាមជ្រុលនិយម អាល់កៃដា និងក្រុមជីហាដអង្គការរដ្ឋអ៊ិ ស្លាម បានកើនឡើង កាន់តែខ្លាំងនៅរវាង ដើមឆ្នាំ២០១៨នេះ។
រដ្ឋធានីកាប៊ុល និងខេត្ត ណាន់ហ្កាហារ គឺជាទីតាំងដែលបានរងគ្រោះច្រើនជាងគេបំផុត។ ជាក់ស្តែង កាលពីថ្ងៃទី៣០ មេសា កន្លងទៅ ភេរវកម្ម២ផ្ទួនគ្នា បានកើតឡើង នៅកណ្តាលក្រុងកាប៊ុល ដែលបានសម្លាប់ មនុស្សសរុប ២៥នាក់ ក្នុងនោះមានអ្នក កាសែត៩នាក់ ដែលបានស្លាប់ ក្រោយ ទៅដល់កន្លែងកើតហេតុ ដើម្បីយកព័ត៌ មាន ក្រោយផ្ទុះភេរវកម្មទី១។ចំណែកនៅខេត្ត ណាន់ហ្កាហារ ភាគខាងកើតប្រទេស វិញ ចំនួនមនុស្សស្លាប់ ដែលជាប្រជាជន ស្លូតត្រង់ បានកើនឡើង មួយទ្វេជា២ ក្នុង រយៈពេល៦ខែចុងក្រោយនេះ ពោលគឺស្មើ នឹងប្រមាណ១.៦៩២នាក់។ ក្នុងនោះ ប្រមាណ៥២% ត្រូវស្លាប់ ដោយសារភេរវ កម្ម បង្កឡើងដោយក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។ ចំណែក ក្រុមតាលីបង់ គឺជាអ្នកទទួលខុសត្រូវលើការស្លាប់ទាំងនេះ ប្រមាណ ជា៤០%។
ដោយឡែក ក្រុមការងារអង្គការសហ ប្រជាជាតិ បានលើកឡើងថា សកម្មភាព វាយប្រហារតាមផ្លូវអាកាស របស់កងទ័ព អាហ្វហ្គានីស្ថាន និងកងទ័ពអាមេរិក ដែលកាន់តែញឹកញាប់ ក៏បានធ្វើឲ្យចំនួន មនុស្សស្លាប់កើនឡើងដែរ ដោយសារតែ ការទម្លាក់គ្រាប់បែក។ ការវាយប្រហារ របស់កងទ័ពរដ្ឋាភិបាល ទៅលើទីតាំងក្រុម ភេរវកម្ម ក៏ជំរុញឲ្យមានការសងសឹកវិញ ពីសំណាក់ក្រុមទាំងនេះ កាន់តែខ្លាំង។
ការបោះឆ្នោតសភាដែលគ្រោងធ្វើនៅខែតុលាខាងមុខនេះ ក៏គឺជាមូលហេតុ ជំរុញឲ្យក្រុមភេរវកម្មអ៊ិស្លាមជ្រុលនិយម ធ្វើ សកម្មភាពវាយប្រហារដែរ។ មនុស្សយ៉ាង ហោចណាស់ ១១៧នាក់ បានស្លាប់ និង របួសជាង២០០នាក់ នៅក្នុងហេតុការណ៍ ភេរវកម្ម សំដៅមណ្ឌលចុះឈ្មោះបោះ ឆ្នោត។ ចំណែក សាលារៀន ក៏ជាគោលដៅនៃការវាយប្រហាររបស់ក្រុមភេរវកម្មដែរ។ គ្រាន់តែក្នុងរវាងខែមិថុនា នៅខេត្ត ណាន់ហ្កាហារ ក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម បានដាក់គ្រាប់បែកបំផ្ទុះកម្ទេច អគារសាលារៀន ដល់ទៅ១៣កន្លែង និងបានគំរាមកម្ទេចសាលារៀនកុមារី និងសិស្សស្រីទូទាំងប្រទេសទៀតផង៕ ម៉ែវ សាធី