បច្ចុប្បន្ន ប្រទេសអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោក មានកំណើនប្រជាជនទាបដែលជាក្តីកង្វល់យ៉ាងខ្លាំងរបស់រដ្ឋាភិ បាលដល់អនាគតប្រទេសជាតិ ដែលអាច នឹងត្រូវ ផុតពូជ ។ ប្រទេសជាច្រើនបាន បង្កើតកម្មវិធី ជំរុញឲ្យយុវជនរៀបការឲ្យ បានច្រើនហើយបង្កើតកូនដើម្បីបង្កើន ប្រជាពលរដ្ឋ ។ អ្នកដែលបានបង្កើតកូន នឹងទទួលបាន ការផ្តល់ជំនួយផ្សេងៗជា ច្រើន ក៏ដូចជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
កន្លងមកប្រទេសនៅក្នុងតំបន់អាស៊ីក្នុងនោះមាន សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង ជាដើមបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនរៀបការនិងបង្កើតកូនឲ្យបានច្រើន ។ ប្រទេសជប៉ុនកំពុងតែត្រូវការពលរដ្ឋរាប់សែននាក់ទៅ រស់នៅក្នុងប្រទេសរបស់ខ្លួន។ ដោយសារតែរវល់ការងារពលរដ្ឋមិនមានពេលវេលាក្នុងការបង្កើតនិងមើលថែកូនឲ្យបានល្អនោះតេ ។ កត្តាមួយទៀតដែលធ្វើឲ្យ កំណើនប្រជាជនធ្លាក់ចុះ គឺដោយសារតែ គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ និង រញ្ជួយដីជាដើម។
ដោយឡែកប្រទេសអូស្ត្រាលី ក៏មាន កំណើនប្រជាជនទាបដែរនៅក្នុងរដ្ឋមួយ ចំនួន ទាំងនោះហើយបានជារដ្ឋបាលនៃ រដ្ឋអូស្រ្តាលីខាងត្បូង បាននិងកំពុងជំរុញ ឲ្យខ្លួនអាចទទួលយកជនអន្តោប្រវេសន៍ច្រើនជាងមុន ក្រោមគោលដៅលើកកម្ពស់កំណើនប្រជាជននៅក្នុងរដ្ឋ។
លោក ស្ទេវិន ម៉ារសល (Steven Marshall) ដែលជាមេដឹកនាំនៃរដ្ឋ South Australia បានបង្ហើបឲ្យដឹងថា រូបលោកបាន បញ្ចុះបញ្ចូលរដ្ឋាភិបាលសហព័ន្ធ ដើម្បី ទទួលបានឋានៈជារដ្ឋអន្តោប្រវេសន៍ ដើម្បីទប់ទល់នឹងអត្រាកំណើនប្រជាជន ដែល បានជាប់គាំងរបស់រដ្ឋ។ ការប្រកាសឲ្យដឹង របស់លោក Marshall ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋវីចតូរៀ (Victoria) បានអះ អាងថា កំណើនប្រជាជនយ៉ាងឆាប់រហ័ស របស់ទីក្រុងមែលប៊ន (Melbourne) បាននិងកំពុងធ្វើឲ្យទីក្រុងណែនណាន់តាន់តាប់ជាខ្លាំង។
លោក Marshall ដែលបានជាប់ឆ្នោតជាមេដឹកនាំរបស់រដ្ឋអូស្រ្តាលីខាងត្បូង កាលពីខែមីនាកន្លងទៅ ក៏បានប្រើប្រាស់ ជំនួបលើកដំបូងរបស់លោក ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) ដើម្បីលើកឡើងពី បញ្ហានេះផងដែរ។ បើតាមលោក Marshall បញ្ជាក់ថា សព្វថ្ងៃអូស្រ្តាលីកំពុងដើរលើជំហានសេដ្ឋកិច្ចប្រកបដោយល្បឿនលឿន បើនិយាយអំពីចំនួនប្រជាជនវិញ កន្លែងខ្លះកំពុងជួបប្រទះបញ្ហា ដោយសារកំណើនប្រជាជនច្រើនសន្ធឹកសន្ធាប់ និង តំបន់ខ្លះទៀត កំណើនប្រជាជនមានអត្រាទាបយ៉ាខ្លាំង។
គួរជម្រាបថា ចំនួនប្រជាជននៃប្រទេសអូស្រ្តាលីត្រូវគេរំពឹងថា នឹងកើនដល់ ២៥ លាននាក់ នៅខែសីហាខាងមុខ ពោល គឺលឿនជាងការព្យាករកាលពីពេលកន្លងទៅ។ ដោយឡែករដ្ឋ South Australia ចាប់ តាំងពីឆ្នាំ២០១២មក តែងតែមានកំណើន ប្រជាជនទាប និងយឺតយ៉ាវជាងរដ្ឋដីគោកដទៃៗទៀតរបស់អូស្រ្តាលី៕ ម៉ែវ សាធី