ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បួងឃ្មុំៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានស្នើឲហត​មន្ត្រីទាំងអស់ផ្លាស់ប្តូឥរិយាបទរបស់ខ្លួន ដែលតែងតែក្រអឺតក្រទម និងធ្វើជានាយម៉ឺនដាក់រាស្ត្រមកបម្រើរាស្ត្រឲ្យ​បាប​ល្អវិញ។

ការស្នើរបស់សម្តេច ហេង សំរិន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗកន្លងមកនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹកដាស់តឿនដល់មន្រ្តីគណបក្សនៅមូលដ្ឋាន ត្រូវលើកកម្ពស់មនសិការ ស្នេហាជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជន ដោយមិនរើសអើង និងបម្រើប្រជាជន ដោយស្មោះត្រង់ឥតលក្ខខណ ត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងបក្សបន្តសកម្មភាពចិញ្ចឹមចលនា ចុះជួយមូលដ្ឋានឲ្យបានខ្លាំងក្លា ខិតខំពង្រឹងគុណភាព និងពង្រីកបរិមាណសមាជិកបក្ស តាមគោលការណ៍ “រក្សាចាស់ បង្កើតថ្មី” និង “សមាជិកមួយរូប សន្លឹកឆ្នោតគាំទ្រ គណបក្សមួយសំឡេង “។

សម្តេចពញាចក្រី ហេង សំរិន បានជំរុញមន្ត្រី ឲ្យផ្លាស់ប្តូរឥរិយាបទ របស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយសាមញ្ញដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋ អ្វីដែលប៉ះទង្គិចផលប្រយោជន៍របស់ប្រជាពលរដ្ឋ ត្រូវជៀសវាងជាដាច់ខាត។ បំពេញតម្រូវការជូនប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈផ្សេងៗដែលជាសេវាតម្រូវការ និងខិតខំបំពេញបន្ថែមនូវសេវាសំណូមពររបស់ពួកគាត់ ត្រូវរួមគ្នាខិតខំអនុវត្តឲ្យបានល្អ៕


ចែករំលែក៖