ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រើប្រាស់ស្រីស្អាតដើម្បីបំពេញចារកិច្ចនៅអាមេរិក

ចែករំលែក៖

នាង Maria Butina ស្រីស្អាត សក់ ក្រហម ជនជាតិរុស្ស៊ីរងការចោទប្រកាន់ថា ធ្វើចារកិច្ច ហើយត្រូវបានតុលាការអាមេ រិកសង្ស័យប្រើប្រាស់សម្រស់ទាក់ទាញ អ្នកនយោបាយអាមេរិក ដើម្បីវាយលុក ចូលក្នុងវិស័យនយោបាយ។

នៅថ្ងៃទី១៩ ខែកក្កដា សារព័ត៌មាន AP បានផ្សាយថា ស្ត្រីវ័យ២៩ឆ្នាំ បាន បង្កើតទំនាក់ទំនង ជិតស្និទ្ធជាមួយមន្ត្រីមកពីគណបក្សសាធារណរដ្ឋ ។ តាមការ លើកឡើងរបស់ចៅក្រម អាមេរិក ទីភ្នាក់ ងារស្រាវជ្រាវ សហរដ្ឋអាមេរិក FBI បានរកឃើញថានាង Butina បានទៅញុាំអាហារពេលយប់ជាមួយមន្ត្រីរុស្ស៊ីដែល សង្ស័យធ្វើសកម្មភាពចារកម្ម នៅទឹកដី អាមេរិកមុនពេល វិលត្រឡប់ ទៅកាន់ រុស្ស៊ី។នាង Butina រងការមន្ទិលសង្ស័យជាប់ពាក់ព័ន្ធជាមួយក្រុមចារកិច្ចអាមេរិក។

សារព័ត៌មាន BBC នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះបានផ្សាយថា អាជ្ញាធរអាមេរិកបាន ឱ្យដឹងថា នាង (Maria Butina) ត្រូវចោទពីបទជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ របស់សហរដ្ឋអាមេរិក ដោយបានលះបង់ព្រហ្មចារីរបស់ខ្លួនឱ្យបុរសជនជាតិអាមេ រិកម្នាក់ជាថ្នូរនឹងការទទួលបានការងារនៅក្នុងអង្គការមួយដែលដាក់ជាគោលដៅ។

នាង ម៉ារៀ ប៊ូទីណា (Maria Butina) អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាទី ដែលរូបនាងស្នាក់នៅ ដោយអាជ្ញាធរអាមេ រិកចោទថា នាងបានធ្វើសកម្មភាពក្នុងនាមជាទីភ្នាក់ងាររុស្ស៊ី តាមរយៈការអភិវឌ្ឍ ទំនាក់ទំនងជាមួយប្រជាជនអាមេរិក និង អង្គការនានាដែលមានឥទ្ធិពលលើនយោបាយអាមេរិក។ មួយវិញទៀតសំណុំរឿង នេះ មិនមានជាប់ពាក់ព័ន្ធនឹងការស៊ើប អង្កេតលើការចោទប្រកាន់ថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ នោះទេ តែបើសិនជាគេរក ឃើញទោសកំហុស ដូចការចោទប្រកាន់មែននោះរូបនាងនឹងត្រូវប្រឈមមុខជាប់ ពន្ធនាគារ៥ឆ្នាំ។

ក៏ប៉ុន្តែឯកសារមួយដែលដាក់ជូនតុលាការអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបាន និយាយថា នាង ប៊ូទីណា ធ្លាប់បានរស់នៅជាមួយបុរសជនជាតិអាមេរិកម្នាក់អាយុ ៥៦ឆ្នាំ ដែលមានឈ្មោះនៅក្នុងឯកសារ នោះថា US Person 1។ មិនតែប៉ុណ្ណោះ ឯកសារនេះដដែលក៏បានឱ្យដឹងដែរថា ប៊ូទីណា (Maria Butina) បានលះបង់ ព្រហ្មចារីរបស់ខ្លួនឱ្យបុរស US Person 1 នេះជាថ្នូរនឹងការទទួលបានការងារនៅក្នុងអង្គការមួយ ដែលដាក់ជាគោលដៅ។

គួរបញ្ជាក់ថា នៅក្នុងឯកសារខាងលើមិនបានបញ្ជាក់ពីឈ្មោះអង្គការមានជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ។ ប៉ុន្តែនាង ប៊ូទី ណា តែងតែបង្ហោះរូបភាពជាញឹកញប់ នៅក្នុងពិធី ឬព្រឹត្តិការណ៍របស់សមាគមកំាភ្លើងអាមេរិក National Rifle Association (NRA)៕ ម៉ែវ សាធី


ចែករំលែក៖