ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនជនរួមជាតិរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតចាប់ពីម៉ោង១២យប់នេះ

ចែករំលែក៖

នៅថ្ងៃនេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវគ្រប់គណបក្សនយោបាយ, បេក្ខជន, ភ្នាក់ងារគណបក្សនយោបាយ, អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស និងថ្ងៃបោះឆ្នោត។

យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត ចាប់ពីម៉ោង១២: ០០យប់ ថ្ងៃទី២៧ (យប់នេះ) រហូតដល់ម៉ោង១២: ០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

នៅក្នុងថ្ងៃបោះឆ្នោត សូមបងប្អូនកុំពាក់ខោអាវបក្ស ឬជិះរថយន្ត,ម៉ូតូ,ស៊ីក្លូ, រឺម៉កកង់បី, ទុកទុក ឬកោរសក់ឬគូសរូបជាផ្លាកសញ្ញា ឬជាលេខរៀងគណបក្ស ព្រោះ គ.ជ.ប មិនអនុញ្ញាត្តិអោយចូលបោះឆ្នោតឡើយ។

***សូមបងប្អូនទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជន របស់យើងទាំងអស់គ្នា ដែលមានលេខរៀងទី២០ អោយបានគ្រប់ៗគ្នា!

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖