ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងមានអគ្គមេបញ្ជាការកងទ័ពថ្មី

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយថា លោក Ri Yong Gil ត្រូវបានតែងតាំង តំណែង ជាអគ្គមេបញ្ជាការ ជំនួសលោក Ri Myong Su។ នេះជាសញ្ញាមួយបង្ហាញ ឲ្យឃើញថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្តូរគោលនយោបាយ ពីយោធាទៅសេដ្ឋកិច្ចវិញ និង អនុវត្តការបើកទូលាយទំនាក់ទំនងការបរទេសជា មួយអាមេរិក។

លោក Ri Yong Gil អាយុ៦៣ឆ្នាំ គឺ ក្មេងជាង អគ្គមេបញ្ជាការដែលឲ្យចូល និវត្តន៍លោក Ri Myung Su ដល់ទៅ២១ ឆ្នាំ។ លោក Myong Su បានតែងតាំងធ្វើជាអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើង ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ មុនពេល ផ្លាស់ប្តូរការងារដោយមិនដឹងមូលហេតុ។

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Ri Yong Gil បានធ្វើដំណើរជា មួយមេដឹកនាំគីម ជុងអ៊ុនទៅកាន់ទីបញ្ចុះសពវីរបុរសកូរ៉េខាងជើងដែលបានពលីជីវិតនៅក្នុងសង្គ្រាម ឧបទ្វីបកូរ៉េ ក្នុងឱកាសន ៃខួប ៦៥ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅឆ្នាំ១៩៥៣។

មេដឹកនាំកូរ៉េខាងជើងពេលថ្មីៗនេះ បានតែងតាំងអតីតរដ្ឋលេខាធិការក្រសួងការពារជាតិលោកNo Kwang Chol ធ្វើជារដ្ឋលេខាធិការក្រសួងការពារជាតិវិញ ។ មន្ត្រីដែលតែងតាំងឲ្យកាន់តំណែងខ្ពស់គឺមាន វ័យក្មេងជាងអ្នកមុន ទាំងនោះហើយ អាចជួយដល់មេដឹកនាំគីម ជុងអ៊ុន ក្នុងការកែទម្រង់នយោបាយបានយ៉ាងល្អ។

មន្ត្រីនិងអ្នកវិភាគអាមេរិកបានឲ្យដឹងថា មេដឹកនាំគីម ជុងអ៊ុន បានបង្វែរគោលដៅពីការប្រឈមមុខដោយយោធាទៅធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបើកទូលាយគោលនយោបាយទំនាក់ទំនងការបរទេសជាមួយពិភពលោកទាំងមូល ។ ទាំងនោះហើយបានជាមេដឹកនាំកូរ៉េខាងជើង ផ្លាស់ ប្តូរ មន្ត្រីចាស់ៗដែលមានទស្សនៈនយោបាយយោធា និងបរមាណូ ដោយដាក់មន្ត្រីដែលមានទស្សនៈទូលាយជាងនេះ ងាយ ស្រួលនៅក្នុងការអនុវត្ត គោលនយោបាយ បើកទ្វារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

នៅក្នុងឱកាសខួប ៦៥ឆ្នាំ កូរ៉េខាងជើង ក៏បានសម្រេចប្រគល់ធាតុទាហានអាមេ រិកដែលពលីជីវិតនៅក្នុងសង្គ្រាមឧបទ្វីប ឲ្យទៅអាមេរិកវិញផងដែរ។

កន្លងមក ថ្មីៗ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថា សន្ធិសញ្ញាសន្តិ ភាព ជាមួយកូរ៉េខាងជើងដើម្បីបញ្ចប់ សង្គ្រាមឧបទ្វីប ដែលអូសបន្លាយជា ៦៥ឆ្នាំកន្លងមក នឹងត្រូវជំរុញធ្វើឡើងឲ្យបានឆាប់បំផុត គឺអាចធ្វើឡើងនៅក្នុងឆ្នាំ ២០១៨នេះ។ សន្ធិសញ្ញាសន្តិភាព គឺជាការចង់បានរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដើម្បីផ្លាស់ប្តូរ ទៅអភិវឌ្ឍន៍សេដ្ឋកិច្ចជួយដល់ពលរដ្ឋរួចផុតពីភាព ក្រីក្រ ។ពលរដ្ឋកូរ៉េខាងជើង បានរងទុក្ខជា ច្រើនទសវត្សកន្លងមក ហើយៗនេះដល់ ពេលដល់ពេលដែល ទទួលបាននូវជីវភាពល្អប្រសើរវិញម្តង៕ ម៉ែវ សាធី


ចែករំលែក៖