ខេត្តកណ្តាល៖ នៅព្រឹក ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ្រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅការិយល័យលេខ ១៦៩៧ ក្នុង សាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃអាទិត្យនេះ គឺគ្រប់ការិយាល័យទូទាំងប្រទេសនឹងបើកទ្វារទទួលបងប្អូនទៅបោះឆ្នោតចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល គឺមានរយៈពេលតែ១ថ្ងៃគត់។
បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា។ សូមយកមកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារនានាបញ្ជាក់អត្តសញ្ញាណ ជាដើម ៕