ព័ត៌មានទាន់ហេតុការណ៍៖

ចិនបន្តផ្តល់ជំនួយនាវាចម្បាំង និងកាំជ្រួចមីស៊ីលឲ្យហ្វុីលីពីន

ចែករំលែក៖

ចិនបានផ្តល់ឲ្យហ្វុីលីពីននូវនាវាចម្បាំង ៤គ្រឿង និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ ៣០ដើម ប្រភេទ RPG ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់ប្រធានាធិបតី ឌុយទែរតេ ។

អ្នកនាំពាក្យកម្លាំងទាហានហ្វុីលីពីនបាន ឲ្យដឹងថា នេះគឺជាសម្ភារយោធាថ្មីដោយ មានទាំងកាំភ្លើងស្វ័យប្រវត្តិនិងគ្រាប់ជា ច្រើនទៀតផង។ នៅឆ្នាំ២០១៧ចិនធ្លាប់ ប្រគល់ឲ្យហ្វុីលីពីននូវកាំភ្លើងជាង៦ពាន់ ដើម ដើម្បីជួយដល់កម្លាំងប៉ូលិសហ្វុីលីពីន នៅក្នុងសកម្មភាពប្រឆាំងក្រុមជនល្មើស ជួញដូរគ្រឿងញៀន។ ការប្រគល់កាំភ្លើង របស់ចិនធ្វើឡើងក្រោយពេលអាមេរិកលុប ចោលកិច្ចព្រមព្រៀងលក់កាំភ្លើងឲ្យហ្វុីលីពីនជាង២៦ពាន់ដើម ក្រោយចោទប្រកាន់ ទីក្រុងម៉ានីលថាបានរំលោភសិទ្ធិមនុស្ស នៅក្នុងសង្គ្រាមបោសសម្អាតក្រុមជួញដូរ​គ្រឿងញៀន។

ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរ តេបានបង្ហាញពីគោលបំណងចងកាត់បន្ថយ ការអាស្រ័យលើអាមេរិក និងចង់កសាង ទំនាក់ទំនងពាណិជ្ជកម្មនយោបាយយ៉ាង ល្អជាមួយចិនបើទោះបីប្រទេសទាំងពីរនៅ មានវិវាទជុំវិញដែនអធិបតេយ្យនៅដែន សមុទ្រចិនភាគខាងត្បូងក៏ដោយ។

ការប្រគល់អាវុធរបស់ចិនគឺជាផ្នែកមួយ ដ៏តូចបើប្រៀបធៀបអ្វីដែលអាមេរិកធ្លាប់ បានផ្តល់ជំនួយដល់ហ្វុីលីពីនតាមកិច្ចព្រម ព្រៀងការពាររួមនៅឆ្នាំ១៩៥០។ ក្នុងរយៈ ពេល៥ឆ្នាំកន្លងមកអាមេរិកបានផ្តល់ជំនួយ យោធាដល់ហ្វុីលីពីនគិតជាទឹកប្រាក់ជិត ៤០០លានដុល្លារ ក្នុងនោះមានយន្តហោះគ្មានមនុស្សបើកនាវាចម្បាំង​ យន្តហោះ យាមល្បាតនិងកាំភ្លើងយន្ត។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរតែងតែធ្វើសមយុទ្ធរួមគ្នា ជាប្រចាំរាប់សិបឆ្នាំកន្លងមករហូតដល់ លោកឌុយទែរតេជាប់ឆ្នោតជាប្រធានាធិបតី ទើបទំនាក់ទំនងជាមួយអាមេរិកជួបញ្ហា ដោយសារតែវិវាទជុំវិញសង្គ្រាមប្រឆាំង គ្រឿងញៀននៅឆ្នាំ២០១៦។

រដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវបានគេចាត់ ទុកថាកំពុងតែខិតខំធ្វើឲ្យហ្វុីលីពីននិងចិន កាន់តែជិតស្និទ្ធនឹងគ្នាក្រោមការដឹកនាំរបស់ លោកឌុយទែរតេ។

លោកឌុយទែរតេនៅពេលនេះកំពុងតែ តម្រង់គោលដៅទៅលើក្រុមអ៊ិស្លាមជ្រុល និយម Abu Sayyaf ដោយលោកបង្ខំឲ្យក្រុម នេះចរចា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលអូស បន្លាយជាច្រើនទសវត្សកន្លងមកនៅភាគ ខាងត្បូងហ្វុីលីពីន។

កន្លងមកប្រធានាធិបតីហ្វុីលីពីនបាន ប្រកាសស្នើដល់ក្រុមអ៊ិស្លាម អាប៊ូសាយ៉ាហ្វ ចរចាជាមួយរដ្ឋាភិបាលរបស់លោក ដើម្បី បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពជូនដល់ ពលរដ្ឋ។ លោកបន្តទៀតថា បើនៅមាន សង្គ្រាមគឺនៅមានអ្នកស្លាប់ជាបន្តទៀត ដូច្នេះយើងគួរតែស្វែងរកសន្តិភាព។

នេះមិនមែនជាលើកទីមួយឡើយដែល ប្រធានាធិបតីហ្វុីលីពីនបានស្នើឲ្យមានកិច្ច ពិភាក្សាស្វែងរកសន្តិភាពជាមួយក្រុម ឧទ្ទាម។ លោកឌុយទែរតេធ្លាប់បានស្នើឲ្យ មានកិច្ចពិភាក្សាបញ្ចប់វិវាទមុនពេលក្រុម ភេរវកម្មវាយប្រហារ ទីក្រុង Marawi កាល ពីខែឧសភាឆ្នាំ២០១៧ ។ ពេលនោះក្រុម អាប៊ូសាយ៉ាហ្វបានជួយដល់ក្រុមម៉ូតេបង្កើត សង្គ្រាមបង្កឲ្យមានអ្នកស្លាប់ជាង១.២០០ នាក់៕ ម៉ែវ សាធី


ចែករំលែក៖