ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងអាមេរិក-ទួរគី ប្រឈមមុខតានតឹង ក្រោយទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មរដ្ឋមន្ត្រីពីររូប

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Abdulhamit Gul និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Suleyman Soylu រងការដាក់ទណ្ឌ កម្មពីអាមេរិក ពាក់ព័ន្ធនឹងការចាប់អាចារ្យ Andrew Brunson ។ កន្លងមក ប្រទេស ទាំងពីរបានប្រឈមមុខដាក់គ្នា ដោយសារ តែអាមេរិកមិនព្រមបញ្ជូន លោក ម៉ូឡែនដែលទួរគីចោទថាជាមេខ្លោងនៅក្នុងការធ្វើរដ្ឋប្រហារ។

ក្រោយការដាក់ទណ្ឌកម្មរបស់អាមេរិក ក្រសួងការបរទេសទួរគី បានប្តេជ្ញាថា នឹង “សងសឹក” ប្រឆាំងនឹងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកលើរដ្ឋមន្ត្រីទួរគី ២រូប ស្តីពីករណីឃុំខ្លួន អាចារ្យជនជាតិ អាមេរិកឈ្មោះ Andrew Brunson ។

សេចក្តីថ្លែងការណ៍មួយ ដែលចេញ ដោយ ក្រសួងការបរទេសទួរគី បានឱ្យដឹង ថា “ការឆ្លើយតបនឹងត្រូវបានផ្តល់ដោយ គ្មាន ការពន្យារពេលណាមួយប្រឆាំងនឹង ការឈ្លានពាននេះដែលនឹងមិនបម្រើដោយហេតុផលណាមួយឡើយ”។

ក្រសួងការបរទេសទួរគីបាន “ថ្កោល ទោស” ចំពោះក្រសួងរតនាគារ អាមេរិក ហើយបានអំពាវនាវឱ្យបញ្ឈប់ ការសម្រេច ចិត្តរបស់ខ្លួន ដោយបន្ថែមថា ការដាក់ទណ្ឌ កម្ម “មិនអនុលោមតាមភាព ធ្ងន់ធ្ងររបស់រដ្ឋ ហើយក៏មិនមែនជាគំនិតនៃច្បាប់ និងយុត្តិ ធម៌ដែរ”។

នៅពេលនេះដែរ រូបិយប័ណ្ណទួរគី បាន ធ្លាក់ចុះដល់កម្រិតទាបបំផុត ៥,០ ធៀប នឹងប្រាក់ដុល្លារអាមេរិក នៅពេលសហរដ្ឋ អាមេរិក បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រី រដ្ឋា ភិបាលទួរគី ២រូបស្តីពីការបន្តឃុំខ្លួនគ្រូ គង្វាលអាមេរិកនេះបើយោងតាមការចុះ ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ីនហួ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ។

រូបិយប័ណ្ណទួរគី បានបាត់បង់ជាង ១,៦ភាគរយនៃតម្លៃរបស់ខ្លួន ធៀបនឹង ប្រាក់ដុល្លារ បន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ដែលបានបំបែក បន្ទាត់និមិត្តសញ្ញា ៥,០ប្រឆាំងនឹងប្រាក់ ដុល្លារជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត៕ ម៉ែវ សាធី

មេដឹកនាំទួរគី និងអាមេរិក ក្នុងឱកាសជួបគ្នាពេលកន្លងមក

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Abdulhamit Gul


ចែករំលែក៖