សហព័ន្ធបាល់ទាត់របស់ប្រទេសបារាំងបានប្រកាសថា ជំនួយការអាជ្ញាកណ្តាល ជាវីអេអ (VAR) នឹងត្រូវបានយកមកប្រើប្រាស់នៅក្នុងគ្រប់ការប្រកួត ទាំងអស់ក្នុងក្របខ័ណ្ឌ បារាំង Ligue 1រដូវកាលថ្មី ។
បច្ចេកវិទ្យាថ្មីនេះត្រូវបានយកមកប្រើប្រាស់សាកល្បងនៅក្នុងកម្មវិធី League Cup និង French Cup និងការប្រកួតជម្រុះវគ្គ Play-Off ចុងរដូវកាលទៀតផង។
VAR ត្រូវបានយកមកប្រើប្រាស់នៅក្នុងកម្មវិធីពានរង្វាន់ World Cupនៅប្រទេសរុស្ស៊ីហើយគ្រប់ការសម្រេចចិត្តរបស់ VAR ធ្វើឡើងដោយមជ្ឈមណ្ឌល ចាក់សាឡើង វិញតែមួយគត់នៅក្នុងទីក្រុងមូស្គូ។ ចំណែកនៅក្នុងប្រទេសបារាំងវិញ VAR នឹងត្រូវត្រួតពិនិត្យដោយអាជ្ញាកណ្តាលពិនិត្យវីដេអូ២រូបនិងអ្នកបច្ចេកទេស១ឬ ២រូប។
វីដេអូពន្យល់ពីការកាត់សេចក្តីរបស់បច្ចេកវិទ្យា VAR នឹងត្រូវបានបង្ហាញ នៅក្នុងកីឡដ្ឋានមុនពេលប្រកួត ចំណែកការប្រកួតចាប់ផ្តើមនៅថ្ងៃសុក្រទី១០ ខែសីហានេះនៅក្នុងទីក្រុង Marseille រថយន្តរបស់ក្រុមអ្នកប្រតិបត្តិការ VAR នឹងចតនៅក្នុង កីឡដ្ឋានតែម្តង ៕